10/ អប្សរាពីជ្រុងមួយ៖ សហគមន៍នេសាទ ត្រពាំងរពៅ ជាតំបន់អេកូទេសចរណ៍
អត្ថបទដោយ៖
វុទ្ធី រតនា
សហគមន៍នេសាទត្រពាំងរពៅ ជាតំបន់អេកូទេសចរណ៍ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាចជិះទូកកំសាន្តមើលព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម កន្លែងចិញ្ចឹមត្រី ចិញ្ចឹមក្តាម ចិញ្ចឹមគ្រែង អាចងូតទឹកលេងនៅកោះខ្សាច់ ឬហៅថាខោសផុសកណ្តាលសមុទ្រ មានស្ពានឈើវែង កញ្ចុសអង្គុយជុំគ្នាញ៉ាំអាហារ អាចទិញគ្រឿងសមុទ្រស្រស់ៗពីប្រជានេសាទ ល។
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។