រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គោលដៅទៅថ្ងៃអនាគត គឺពង្រីកផលិតកម្មបន្លែ ជាពិសេសបន្លែមានសុវត្ថិភាព ដេីម្បីឆ្លេីយតបទៅនឹងកំណេីននៃតម្រូវការអ្នកប្រេីប្រាស់

យោងតាមប្រភពហ្វេសប៊ុក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ បានសរសេរថា គោលដៅទៅថ្ងៃអនាគត គឺពង្រីកផលិតកម្មបន្លែ ជាពិសេសបន្លែមានសុវត្ថិភាព ដេីម្បីឆ្លេីយតបទៅនឹងកំណេីននៃតម្រូវការអ្នកប្រេីប្រាស់ ហេីយកសិករត្រូវមានផែនការដាំដុះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ផលិតកម្មបន្លែមានសុវត្ថិភាព ត្រូវការផ្ទះសំណាញ់ដែលមានស្តង់ដារបច្ចេកទេស ដូច្នេះ ដើម្បីជួយឱ្យកសិករអាចផលិតបានតាមតម្រូវការក្រុមហ៊ុនប្រមូលទិញបន្លែ គួរជួយសាងសង់ផ្ទះសំណាញ់ជូនកសិករ ដោយអនុវត្តកិច្ចសន្យាកសិកម្ម ៕ ប្រភព ៖ ហ្វេសប៊ុក ឯកឧត្តម ឌិត ទីណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner