២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ២ពាន់នាក់ (Video Inside)

ប្រទេសថៃ ដែលបានបាត់មិនឃើញបង្ហាញចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារកូវីដ១៩ រយៈពេល១សប្តាហ៍មកហើយ បានបង្ហាញចំនួនអ្នកឆ្លងច្រើនរហូតដល់ ៣ពាន់ ៩៥៧ករណី ឆ្លងច្រើនឈរនៅលំដាប់ទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ក្នុងរយៈពេល២៤ម៉ោងមកនេះ ។

គួរបញ្ជាក់ថា មានប្រទេសចំនួន៩ នៅក្នុងអាស៊ាន បាននៅបន្តរកឃើញតួលេខឆ្លង និងស្លាប់ថ្មីដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលមានតួលេខឆ្លងសរុបចំនួន ១ម៉ឺន២ពាន់ ៨៥៧ករណី ។ ប្រទេសទាំង៩ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ រួមមាន៖ ប្រទេសឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, និងប្រទេសកម្ពុជា។

ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួន ៤ពាន់៣០៤ ។ ចំណែកប្រទេសកម្ពុជា ជាប្រទេសដែលមានតួលេខឆ្លងតិចជាងគេ ដែល មានចំនួនតែ ៣ករណី ប៉ុណ្ណោះ ។ ដោយឡែកប្រទេសព្រុយណេ ជាប្រទេសដែល គ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ១៣៥នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន ៦៩នាក់ ជាតួលេខស្លាប់ច្រើនជាងគេ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមាន ៣៥លាន ២០ម៉ឺន ៦ពាន់ ៣៨៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ១៣នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៤៣លានករណី, និងការស្លាប់មានជាង ៦លាន ៦២ម៉ឺន នាក់។

ads banner