រថយន្តក្រុងបុកគ្នា សម្លាប់មនុស្ស ៣៧នាក់ នៅភាគឦសាន ប្រទេសនីហ្សេរីយ៉ា

អាប៊ូចា៖ មនុស្សសរុបចំនួន ៣៧នាក់បានស្លាប់ កាលពីថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ បន្ទាប់ពីរថយន្តក្រុងពីរបានបុកគ្នា នៅរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។

លោក Utten Boyi មេបញ្ជាការផ្នែកនៃអង្គភាពសុវត្ថិភាពចរាចរណ៍ប្រចាំនៅ Borno បានប្រាប់អ្នកយកព័ត៌មានថា រថយន្តក្រុងបានឆេះបន្ទាប់ពីការប៉ះទង្គិចគ្នា តាមបណ្តោយផ្លូវ Maiduguri-Damaturu ។

លោក Boyi បានសន្និដ្ឋានថា គ្រោះថ្នាក់នេះ មកពីការបើកបរហួសល្បឿនកំណត់ ដោយនិយាយថា រថយន្តក្រុងទាំង២ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ប៉ុន្តែរថយន្តមួយគ្រឿង បានបាត់បង់ម្ចាស់ការ ក្រឡាប់ផ្ងារជើង ហើយបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ។

មន្ត្រីរូបនេះបាននិយាយថា ការបញ្ចុះសពដ៏ធំមួយនឹងត្រូវធ្វើឡើងសម្រាប់ជនរងគ្រោះ នៅថ្ងៃពុធ ទី២៣ វិច្ឆិកានេះ ខណៈដែលនគរបាលបានទទួលដីការបស់តុលាការរួចហើយ ចំពោះលទ្ធផលនោះ។

គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ត្រូវបានរាយការណ៍ ជាញឹកញាប់ នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជារឿយៗ បណ្តាលមកពីការផ្ទុកលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្ន៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner