កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន -ឥណ្ឌា

អត្ថបទដោយ៖
ឈឹម សុផល

ដៀមរាប ៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានឥណ្ឌា បានបើកកិច្ចប្រជុំនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាព នៃសហប្រធានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម ណាតស៊ីង រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា និងមានការអញ្ជើញ ចូលរួមផងដែរពីសំណាក់ ឯកឧត្តមរ ដ្ឋមន្ត្រីក្រសួងការពារជាតិនៃបណ្តាប្រទេសចំនួន៩ និងអគ្គលេខាធិការអាស៊ាន។

សម្តេចសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការរបស់យើង បានបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក និងបានរួមចំណែកយ៉ាងសំខាន់ក្នុងពង្រឹងសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីភិកទាំងមូល។ សម្តេចពិជ័យសេនា មានក្តីរីករារយ ដែលបានរៀបចំកិច្ចរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ កាលពីខែមិថុនា សំណើរលំហាត់លម្ហសមុទ្រអាស៊ានឥណ្ឌាត្រូវបានឯកភាព គ្រោងនឹង រៀបចំនៅឆ្នាំក្រោយនេះ ដោយបញ្ចូលជាមួយនឹងលំហាត់ កងទ័ពជើងទឹក ពហុសាសន៍ អាស៊ាន នាឆ្នាំ២០២៣។ កម្ពុជាគាំទ្រ និងចូលរួមលំហាត់លម្ហសមុទ្រអាស៊ានឥណ្ឌា ក៏ដូចជាលំហាត់ផ្នែកបច្ចេកទេសនៃក្រុមការងាជំនាញ ADMM បូក ស្តីពីជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ ឆ្នាំ២០២៣ ដែលឥណ្ឌាជាសហប្រធាន ជាមួយនឹងឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ អាស៊ាននិងឥណ្ឌា បានប្តេជ្ញាចិត្តក្នុងពង្រឹងសន្តិសុខ និងសន្ទុះ ជាវិជ្ជមាននៃការ រួមចំណែកសកម្មរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ការបញ្ចូលរបៀវារៈ ស្តីពី ស្ត្រី និងសន្តិភាព សន្តិសុខ នៅក្នុងការងារ ADMM។

សម្តេចពិជ័យ បានលើកទឹកចិត្តចំពោះឥណ្ឌា ក្នុងការគាំទ្រ និងបង្កើនការចូលរួមជាមួយនឹងអាស៊ាន នៅក្នុងវិស័យនេះ នៅពេលដែលគំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានអនុវត្ត។ សម្តេចពិជ័យសេនា បានវាយ តម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងឥណ្ឌានិងកម្ពុជា ក្នុងការលើក កម្ពស់សន្តិភាព និងសន្តិសុខ ជាពិសេសក្នុវិស័យរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីន។

សម្តេចពិជ័យសេនា ទៀបាញ់ បានបញ្ជាក់ថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនក្រុមគ្រូបង្វឹក ដើម្បីជួយបណ្តុះបណ្តាល កងបោសសំអាតគ្រាប់មីន និង បំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសអ៊ុយក្រែន ហើយការបណ្តុះបណ្តាលនេះ នឹងធ្វើ នៅ ប្រទេសប៉ូឡូញ៕ ម៉ី សុខារិទ្ធ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner