អធិករណ៍នៅក្នុងវត្តនិរោធរង្សីត្រូវបានបញ្ចប់ក្រោមកិច្ចខិតខំប្រឹងប្រែងដោះស្រាយរបស់លោកអភិបាលខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ កិច្ចខិតខំប្រឹងប្រែង​​ របស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយក្រុមការងារសម្របសម្រួលដោយមានកិច្ចសហការពីព្រះគ្រូចៅអធិការវត្តនិរោធ ដើម្បីបញ្ចប់អធិករណ៍នៅក្នុងវត្តនិរោធរង្សី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនេះបានចប់ជាស្ថាបពរហើយ ។

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះគ្រូចៅអធិការវត្តនិរោធរង្សី បាននិមន្តនិងអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងនិងបន្តសុពលភាព គណៈកម្មការ អាចារ្យ និងគណៈកម្មការទ្រទ្រង់ចង្ហាន់ព្រះសង្ស វត្តនិរោធរង្សី ។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងអាចារ្យ គណៈកម្មការ វត្តនិរោធរង្សី ចំនួន២៧រូប ក្នុងនោះគណៈកម្មការទទួលបន្ទុកអាចារ្យ និងការងាររដ្ឋបាល ចំនួន ១០រូប និងគណៈកម្មការទទួលបន្ទុកទ្រទ្រង់ និងចាត់ចែងចង្ហាន់ព្រះសង្ឃចំនួន ១៧រូប ។

មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានស្នើឲ្យ គណៈកម្មការ អាចារ្យវត្តនិរោធរង្សី សហការជាមួយមន្ត្រីសង់ ធ្វើស្ថិតិព្រះសង្ស សីលវន្ត សីលវតី សិស្ស និស្សិត ដែលស្នាក់គង់នៅវត្ត ធ្វើបញ្ជីចំណូលចំណាយនិងធ្វើរបាយការណ៍ ស្ដីពីសកម្មភាពរបស់វត្តផ្ញើគ្រប់ស្ថាប័នពាក់ព័ន្ធ ។ ដឹកនាំពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងផ្សេងទាំងនៅក្នុងនិងក្រៅវត្តឲ្យស្របតាមប្រពៃណីព្រះពុទ្ធសាសនា ។ រាំងខ្ទប់រាល់ការស្នាក់នៅរបស់ព្រះសង្ឃ និងជនដែលមិនស្របច្បាប់និងរក្សាការពារឲ្យបានល្អរាល់គរុភណ្ឌរបស់វត្តយកចិត្តទុកដាក់ជំរុញការកសាងវត្តឲ្យបានរីកចម្រើន ។ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធដើម្បីនាំមកនូវភាពរីកចម្រើនរបស់វត្ត ។ គ្រប់ការងាររបស់វត្ត ត្រូវតែពិភាក្សាឯកភាពជាមួយមន្ត្រីសង្ឃវត្តជាមុន មុននឹងអនុវត្តអ្វីមួយ ជាពិសេសរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ ៕ ប៊ុនធី- សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner