តុលាការសម្រេចឃុំខ្លួនចោរឆក់កាបូបម្នាក់ ដែលឱ្យក្មេងស្រីធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់អាចប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ

កណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់កាបូបម្នាក់ ដែលធ្វើអោយក្មេងស្រីធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២នេះថា ចោរឆក់កាបូបម្នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន បណ្តាលអោយក្មេងស្រីធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់អាចប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។

សំណុំរឿងនេះ លោកជាតំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ” តាមមាត្រា៣៥៣ , ៣៦០ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ) ឆ្នាំ ទៅ៣០(សាបសិប) ឆ្នាំ ប្រសិនអំពើរនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលធ្វើអំពើហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ។

ជនត្រូវចោទចំនួន០២នាក់ ទី១ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)
និងទី២ឈ្មោះ ផា សុភណ្ឌ័ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល កំពុងរត់គេចខ្លួន ។

គួររំលឹកថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំបញ្ជារផ្ទាល់ពីលោកវរសេនីយ៌ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ លន ចន្ថា អធិការរងស្រុកស្អាងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ជនរងគ្រោះ ចំនួន០២នាក់ ទី១ឈ្មោះ រឿន អារីកា ភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបន្ទុកគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ) ទី២ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ទាំងពីរនាក់ត្រូវជាម្ដាយនិងកូន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner