ទេសចរណ៍ផ្ទៃក្នុងរបស់ថៃកើនឡើងខ្ពស់ ដែលរំពឹងថា នឹងលើសពីកម្រិតមុនជំងឺកូវីដ-១៩ទៅទៀត

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ភ្ញៀវទេសចរថៃ នឹងធ្វើដំណើរឆ្លងកាត់ខេត្តច្រើនជាងមុនវិបត្តិ Covid ក្នុងឆ្នាំ ២០១៩ ទៅទៀត ។
អនុប្រធានអាជ្ញាធរ TAT ទទួលបន្ទុកទីផ្សារក្នុងស្រុក លោកស្រី Thapanee Kiatphaibool បាននិយាយនាថ្ងៃពុធនេះថា ភ្ញៀវទេសចរថៃបានធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ២០០លាននាក់ គិតត្រឹមដំណាច់ខែតុលាឆ្នាំនេះ ធៀបនឹង ២២២លាននាក់ សម្រាប់ឆ្នាំមុនការរាតត្បាត Covid-19 ពោលគឺក្នុងឆ្នាំ ២០១៩។

លោកស្រី បានបន្តថា៖ «ចំនួននៃការធ្វើដំណើរឆ្លងកាត់ខេត្តមានចំនួនខ្ពស់ជាងគោលដៅចំនួន ១៦០លាននាក់»។
លោកស្រី Thapanee ក៏រំពឹងថា ភ្ញៀវទេសចរថៃនឹងអាចរកចំណូលបាន ៨០០ពាន់លានបាត ដែលខ្ពស់ជាងគោលដៅ ៦៥៦ពាន់លានបាត លើការកើនឡើងនៃការធ្វើដំណើរជាលក្ខណៈគ្រួសារ និងកម្មវិធីផ្សេងៗ ។

លោកស្រីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានបង្កើនជើងហោះហើរទៅកាន់តំបន់ជាច្រើន ជាពិសេសទីក្រុងឈៀងម៉ៃ ភូកេត និងស្រុកហាតយ៉ៃរបស់ Songkhla ក៏ដូចជាជើងហោះហើរពីក្រៅប្រទេសទៅកាន់ប្រទេសថៃផងដែរ។
លោកស្រី Thapanee បានថ្លែងថា៖ «កត្តាផ្ទុកអ្នកដំណើរបានកើនឡើងពី ៧៥ ទៅ ៨០ភាគរយ»៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner