ករណីប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលនិងប្រមាថព្រះមហាក្សត្រ ៖ សាលាឧទ្ធរណ៍តម្កល់ទោសមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ៧នាក់ ពី ១៨ខែ ទៅ ៣ឆ្នាំ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានប្រកាសសាលដីកាតម្កល់ទោសអតីតមន្ត្រីជាន់ខ្ពស់ និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៧នាក់ អោយជាប់ពន្ធនាគារក្នុងម្នាក់ៗ កំណត់ពី ១៨ខែ រហូតដល់ ៣ ឆ្នាំ ដដែល ពាក់ព័ន្ធបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ក្នុងចេតនាដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា និងការប្រមាថចំពោះអង្គព្រះមហាក្សត្រតាមរយៈហ្វេសប៊ុកប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១ ។

ការប្រកាសសាលដីកានេះ បានធ្វេីឡេីងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនជាប់ចោទទាំង ០៧នាក់ មានឈ្មោះដូចជា៖
ទី១- ឈ្មោះ ឡុង រី
ទី២-ម៉ែន សុថាវរិន្ទ
ទី៣-ឈ្មោះ ម៉ន ផល្លា
ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់
ទី៥-ឈ្មោះ គឹម តុលា
ទី៦-ឈ្មោះ ឡាញ់ ថាវរី
ទី៧-ឈ្មោះ ម៉ិច ហ៊ាង។

នៅក្នុងចំណោមជនជាប់ចោទទាំង ០៧នាក់នេះ មានជនជាប់ចោទ
ឈ្មោះ ឡុង រី
ឈ្មោះ ម៉ែន សុថាវរិន្ទ
ឈ្មោះ ម៉ន ផល្លា
ឈ្មោះ ម៉ោញ សារ៉ាត់
ឈ្មោះ កឹម តុលា
ឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការសម្រេច ផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ១៨ ខែ ពីបទ: « ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង ត្រូវផ្ដន្ទាទោស ដាក់គុក កំណត់ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន ២បទល្មើស គឺ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ , មានជនជាប់ចោទចំនួន ៣នាក់៖
១. ឈ្មោះ ម៉ិច ហ៊ាង រស់នៅ ភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២. ឈ្មោះ ឡាញ់ ថាវរី ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៣. ឈ្មោះ កឹម តុលា អតីតមេឃុំ ត្រែងត្រយឹង ត្រូវបានចាប់ឃាត់ខ្លួន និង ឃុំខ្លួន នៅក្នុង ពន្ធនាគារ ព្រៃស។

ចំណែកជនជាប់ចោទ ៤នាក់ទៀត គឺ៖ទី១- ឈ្មោះ ឡុង រី,
ទី២-ម៉ែន សុថាវរិន្ទ ,
ទី៣-ឈ្មោះ ម៉ន ផល្លា,
ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់,
ត្រូវបានរត់គេចខ្លួន តែមានដីកាតាមចាប់ខ្លួនពីតុលាការ៕

ដោយៈពលជ័យ

ads banner