រដ្ឋមន្ត្រីក្រសួងកសិកម្ម វាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងរបស់រដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត ពិសេសប្រជាពលរដ្ឋក្នុងខេត្តកែប លើការងារ ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងបន្លែបង្ការផ្សេងៗ

អត្ថបទដោយ៖
ជា សេឌី

ខេត្តកែប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ អមដំណើរដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យតាមដានផលិតផលកសិកម្ម របស់ប្រជាពលរដ្ឋនៅខេត្ត ដែលក្នុងនោះមានទីតាំងសំខាន់ៗ ក្នុងវិស័យកសិកម្ម ដូចជា៖ កសិដ្ឋានចិញ្ចឹមសេះ និងគោ SV Ranch Cambodia, កសិដ្ឋានដំណាំត្របែកស្រួយ របស់ប្រជាកសិករនៅឃុំពងទឹក និងអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាកសិករនៃបណ្តុំ កសិកម្មរបស់កម្មវិធីកសិកម្មធននិងការប្រែប្រួលអាកាសធាតុ (Asprier) ផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានវាយតម្លៃខ្ពស់ ចំពោះគំនិតឆ្នៃប្រឌិត និងកិច្ចខិតខំប្រឹងរបស់រដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែប លើការងារដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងបន្លែបង្ការផ្សេងទៀត តាមរយៈកម្មវិធី Asprier ដើម្បីលើសកំពស់កម្រិតជីវភាពគ្រួសារឱ្យកាន់តែប្រើឡើង ។

ឯកឧត្តមបញ្ជាក់ថា តាមរយៈ កម្រោង ASPIRE សម្រាប់ខេត្តកែប ដែលបានចំណាយថវិការដៃគូរជិតប្រមាណ ៥៧៣,៣៣១ដុល្លាអាមេរិច រយៈពេលជាបីឆ្នាំ ដោយបានទទួលជោយជ័យយ៉ាងល្អប្រសើរ ដែលជួយដល់បងប្អូនប្រជាកសិករយ៉ាងច្រើន ។ ឯកឧត្តមបន្ថែមថា ទោះបីគម្រោង Asprire ឬគម្រោងដ៏ទៃទៀតបានបញ្ចប់ សូមឱ្យ សកម្មភាព នៃការអនុវត្តនៅតែបន្តនិរន្តរភាព ។

ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូនដល់ប្រជាកសិករនូវ ម៉ាស៊ីនចំនួន៣ គ្រឿងគឺ៖ម៉ាស៊ីនកិនចំណីជ្រូក១គ្រឿង ,ម៉ាស៊ីនសូន្យចំណីមាន់២គ្រឿង, និងមានសម្ភារៈដែលជាទុនសហវិនិយោគរបស់កម្មវិធីASPIRE សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅតំបន់ នៃការធ្វើអាជីវកម្មចិញ្ជឹមសត្វនោះផងដែរ។

តមកប្រតិភូទាំងអស់ បានបន្តដំណើរមកកោះអាចម៍សេះ ដើម្បីពិនិត្យទីតាំងតំបន់អភិរក្សរបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC ពីដំណើការ និងសកម្មភាពរបស់នៃដំណើរការអភិរក្សជីវចម្រុះ ធនធានសមុទ្រ នៅកោះអាចម៍សេះ និងប្រជុំកោះពោធិ៍។

ក្នុងបទបង្ហាញបញ្ជាក់ថា មានកើនឡើងនូវធនធានជីវៈចម្រុះជាច្រើន ពិសេសវត្តមានប្រភេទថនិកសត្វសមុទ្រជិតផុតពូជដូចជា ជ្រូកទឹក និងផ្សោតជាច្រើនប្រភេទ។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកដល់អ្ននពាក់ព័ន្ធ ទាំងសហការគ្នាជាមួយអង្គការ MCC ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសនេសាទ ពិសេសតំបន់អភិរក្សដើម្បីបង្កើនធនធានជលផល ក្នុងដែនសមុទ្ររបស់យើង។ បន្ទាប់ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញទម្លាក់ថ្មធ្វើជាជម្រកសុបនិម្មិត សម្រាប់ជាកន្លែងសុវត្ថិពីការនេសាទខុសច្បាប់ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner