វីតាល់ សហការជាមួយក្រសួងបរិស្ថាន ប្រារព្ធទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»

មណ្ឌលគិរី៖ អ្វីដែលគួរឱ្យកត់សម្គាល់ និងវាយតម្លៃខ្ពស់ នោះគឺការរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយចំណេះដឹងពីបរិស្ថាន ជូនសាធារណៈជន សិស្សានុសិស្ស ដែលនេះជាការបំផុសស្មារតី និងជំរុញដល់ការផ្លាស់ប្តូរឥរិយាបថ ផ្តើមចេញពីខ្លួនយើងម្នាក់ៗ ក្នុងការចេះស្រលាញ់ ថែរក្សា និងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការ ចាប់ផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាព សហគមន៍យើង មាតុភូមិយើង ស្អាត និងកាន់តែប្រពៃ»។

នេះជាប្រសាសន៍របស់លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង» នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

លោកជំទាវ ជឹង សុគន្ធាវី បន្ថែមថា វីតាល់ ក្នុងនាមវិស័យឯកជនសូមសម្ដែងនូវក្ដីរីករាយ ដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះ ទទួលបានការចាប់អារម្មណ៍ និងចូលរួមពីបុគ្គល និងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់ នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហា ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិកម្ពុជាមួយនេះ។

នាឱកាសនោះដែរ ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងលោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការឧបត្ថម្ភគាំទ្រ ដល់ការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

ឯកឧត្តមបន្ថែមថា ការប្រារព្ធទិវានេះ នឹងធ្វើឲ្យគ្រប់មជ្ឈដ្ឋានបានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគី ក្នុងការថែរក្សាអនាម័យបរិស្ថាន និងជាសារបញ្ជូនទៅកាន់គ្រប់ទិសទី នៃប្រទេសកម្ពុជាថា «ការថែរក្សាអនាម័យ បរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមថែរក្សា ការពារមាតុភូមិកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា»៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner