សម្ដេចតេជោ ហ៊ុន សែន ជម្រាបប្រធានរដ្ឋសភាម៉ារ៉ុកថា យើងអាចពិនិត្យរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំង២

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Rachid Talbi Alami ប្រធានរដ្ឋសភាម៉ារ៉ុក នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងអាចពិនិត្យរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំង២ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជា ឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។

ឯកឧត្តម Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណងចង់ពង្រីក-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ ដោយឡែក ជាមួយកម្ពុជា យើងអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត ។

ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងអាចពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិនឱ្យមក ធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំង២ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner