លោកជំទាវ ម៉ែន សំអន នាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នារសៀល ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ថ្លែងថា ថ្ងៃនេះ លោកជំទាវបាននាំអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មកចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា ដែលបានបង្ហាញពីការ យកចិត្តទុក្ខដាក់របស់សម្តេចតេជោ ដោយមិនទុកឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ ។

អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្គរ ចំនួន ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ) និងថវិកា ២ម៉ឺនរៀល ៕ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner