ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ខាងមុចខនេះ នឹងរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) នៅសាលសន្និសីទចតុមុខ

ភ្នំពេញ ៖ ឯកឧត្តម ញ៉ែម វ៉ាលី ថ្លែងថា យោងតាមកម្មវិធីដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ នឹងរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមាន វត្តមានថ្នាក់ដឹកនាំ មន្រ្តីរាជការ តាមបណ្តាក្រសួង ស្ថាប័ន រាជធានី គ្រប់ខេត្ត និងមហាជនគ្រប់សមាសភាពសង្គមចូលរួមប្រមាណជាង ៥០០នាក់ ។

ឯកឧត្តម ញ៉ែម វ៉ាលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

ឯកឧត្តម ញ៉ែម វ៉ាលី មានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីនេះ គឺក្នុងស្មារតីរំលឹកដល់ទិវាជាប្រវត្តិសាស្ត្រ ដែលខ្មែរអ្នកស្នេហាជាតិមកពីគ្រប់ទិសទី បានប្រមូលផ្តុំគ្នានៅតំបន់រំដោះនាភូមិជើងឃ្លូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញផែនការរំដោះ សង្គ្រោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីការជិះជាន់កាប់សម្លាប់ពីសំណាក់បនប្រល័យពូជសាសន៍ប៉ុលពត និងបានខិតខំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។

ឯកឧត្តមក៏បានជម្រាបថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ (៤៤ឆ្នាំមុន) ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំជើងឃ្លូ (បច្ចុប្បន្នឃុំ២ធ្នូ) ស្រុកស្នួល ខេត្តក្រចេះ ៕ ជាសេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner