កម្ពុជាប្រគល់ទង់អាស៊ានជូនឥណ្ឌូនេស៊ី បន្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី ១៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី ១០នៅឆ្នាំ២០២៣

សៀមរាប ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ ត្រូវបានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួន នៅរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដែលរៀបចំ ឡើង ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២២ មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ជាប្រធានអាស៊ាន ត្រូវបានធ្វើការប្រគល់ទង់អាស៊ាន ជូនប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០នៅឆ្នាំ២០២៣ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវ មោទនៈភាពខ្ពស់ ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ក្រោមប្រធានបទ (សាមគ្គី ដើមី្បសន្តិសុខ និង ភាពសុខដុម ) ត្រូវបានបិទបញ្ចប់ ។ សម្តេចក៏បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានលើកឡើងនូវគន្លឹះសំខាន់ៗ ទៅលើភាពជោគ ជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ ព័ន្ធមួយចំនួន ត្រូវបានបង្ហាញពីការសាមគ្គីភាព និង ឯកភាពយូអង្វែងរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងសេរី ភាព នៅក្នុងតំបន់ ។

សម្តេចបាន បន្តទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានដំណើរការប្រកបដោយផ្លែផ្កា និង ប្រកបទៅដោយស្មារតីមិត្តភាព ក្នុងទិសដៅពង្រឹងសន្តិភាព ស្ថិរភាពដោយឈរលើមជ្ឈភាពអាស៊ាន ដែលបានគាំទ្រ ភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា ។

ក្នុងពិធីផ្ទេរប្រគល់ទង់នោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើកិច្ចស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី ដែលបានឡើងកាន់តំណែងជាប្រធានអាស៊ាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី ១៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី ១០នៅឆ្នាំ២០២៣ ព្រមទាំងមានសង្ឃឹមជឿជាក់ផងដែរ នៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី និង សហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការពារជាតិ ឲ្យកាន់ តែមានការរីកចម្រើន ដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner