តុលាការខេត្តកណ្តាល ឃុំខ្លួនចោឆក់នៅស្រុកអង្គស្នួល ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោស” តាមមាត្រា ៣៥៣ ,៣៦០ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសប្រព្រឹត្តឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង១០នាទី មានទីកន្លែងនៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ០២នាក់ ទី១ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២ឈ្មោះ សិន ខាវ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ជនត្រូវចោទមានឈ្មោះ លី សុខវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ ។

លោកវរសេនីយ៌ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ៖ ខ្លួននិងបក្ខពួក០៣នាក់ទៀត ជិះម៉ូតូចំនួន០៤គ្រឿងចេញពីក្រុងភ្នំពេញដើម្បីធ្វើសកម្មភាពឆក់កាបូប រហូតដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន ។

ជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀន រយៈពេល ប្រហែលជាង១ឆ្នាំហេីយ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner