អេស្ប៉ាញ និងប៊ែលហ្សិក បាន៣ពិន្ទុ អាល្លឺម៉ង់ ចាញ់ជប៉ុន ក្រូអាតស្មើ នៅ World Cup

ដូហា៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ស្មើជាមួយ ម៉ារ៉ុក អេស្ប៉ាញ និងប៊ែលហ្សិក រកបាន៣ពិន្ទុ រីឯឥន្រ្ទីដែកអាល្លឺម៉ង់វិញ ចាញ់សាំម៉ូរ៉ៃ នៅប្រកួតដំបូង World Cup 2022 ដែលប្រទេសកាតាជាម្ចាស់ផ្ទះ។

ការប្រកួតបើកឆាកសន្សំពិន្ទុនៃពូល F ក្រុមមកពីអាហ្វ្រិក ម៉ារ៉ុក ចែកគ្នាមួយពិន្ទុម្នាក់ជាមួយជើងឯករង World Cup 2018 ក្រូអាត ក្នុងលទ្ធផលស្មើគ្នា ០-០ ។ ក្រុមបិសាចក្រហមប៊ែលហ្សិកយកបាន ៣ពិន្ទុ ពីកាណាដា ក្នុងលទអ្ធផល ១ទល់០ ។

ចំណែកឯ ២ប្រកួតទៀតក្នុងពូល E វិញ គឺអាល្លឺម៉ង់ ជាអតីតជើងឯក World Cup 2014 បានចាញ់ក្រុមសាម៉ូរៃខៀវជប៉ុន ២ទល់នឹង១ វិញ បើកឆាកចាញ់ដូចគ្នាទៅនឹងអាហ្សង់ទីនផងដែរ ដែលជាជើងឯករងកាលពី ៨ឆ្នាំមុននៅប្រទេស។ រីឯគោជល់អេស្ប៉ាញ ធ្វើបានយ៉ាងល្អក្រោយតកឈ្នះ កូស្តារីកា ៧ទល់នឹង០ នៃពូល E ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner