កម្ពុជា និងឥណ្ឌូណេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)

កម្ពុជានិងឥណ្ឌូស៊ី បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសវិស័យកសិកម្ម, វិនិយោគ, ទេសចរណ៍ និងទំនាក់ទំនងរវាងសភា ក្នុងឱកាសដែលមានជំនួបមួយរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងប្រធានរដ្ឋសភាឥណ្ឌូណេស៊ីនៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។

លោកជំទាវ ពូអាន់ ម៉ាហារ៉ានី (PUAN MAHARANI) កំពុងបំពេញទស្សនកិច្ចការងារក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា។ កិច្ចប្រជុំម ហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា បានបញ្ចប់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។

ប្រធានសភាឥណ្ឌូណេស៊ីបានថ្លែងជំរុញពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីជុំវិញ សក្តានុពលដែលមានស្រាប់, ជំរុញទំនាក់ទំនងរវាងសភានិងសភា, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដទៃទៀតដែល ប្រទេសទាំងពីរអាចធ្វើទៅបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រនូវគំនិតរបស់ប្រធានសភាឥណ្ឌូណេស៊ី ក្នុងការជំរុញទំនាក់ទំនងរវាងសភានិងសភា, ប្រជាជន និងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរផងទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការពិនិត្យមើល លទ្ធភាពក្នុង ការជំរុញអ្នកវិនិយោគ ពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការសាង សង់ឃ្លាំង, សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការសំងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុន នៃប្រទេសឥណ្ឌូនេស៊ីអាចសហការ ជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវណាដែលក្រុមហ៊ុនត្រូវការផងដែរ។

មន្ត្រីជំនួយការលោក អ៊ាង សុផល្លែត បានថ្លែងថា, ជំនួបរវាងសម្តេចតេជោ និងប្រធានរដ្ឋសភា ឥណ្ឌូណេស៊ីនៅបានផ្តោតការពិភាក្សាលើបញ្ហាតំបន់ និងបញ្ហាពិភពលោកថែមទៀត។

ads banner