សម្តេចតេជោ ហ៊ុន សែន ជួបប្រធានសភាម៉ារ៉ុក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបប្រធានសភាម៉ារ៉ុក ដោយការពិភាក្សាបានផ្តោតលើ ទំនាក់ទំនងវិស័យនយោបាយ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ប្រធានរដ្ឋសភាម៉ារ៉ុក លោករ៉ា ឈីត តាល់ប៊ី អែល អាឡាមី កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ក្នុងរាជធានីភ្នំពេញ។

លោករ៉ាឈីត បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបាន ថ្លែងនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។ ប្រទេសម៉ារ៉ុក ដែលមានពលរដ្ឋជាង៣៧លាននាក់ គឺជាប្រទេសដែល ស្ថិតក្នុងតំបន់អាហ្វ្រិកខាងជើង។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនូវបំណង ចង់បង្កើតកិច្ចព្រម ព្រៀងមិនយកពន្ធត្រួតគ្នា លើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្រាប់សម្តេចតេជោ បានថ្លែងថាកិច្ចព្រមព្រៀងនោះ នឹងជួយសម្រួលដល់វិនិយោគិន និងទាក់ទាញការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ បានថ្លែងលើកទឹកចិត្តម៉ារ៉ុក ក្នុងការជំរុញទំនាក់ ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំង វិស័យនយោបាយ និងវិស័យដទៃទៀត៕

ads banner