បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ទទួលអំណោយរថយន្តគិលានសង្គ្រោះ ពីសប្បុរសជន (Video Inside)

បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ទទួលបានអំណោយរថយន្តគិលានសង្គ្រោះ ចំនួន ០៥ គ្រឿង ពីសប្បុរសជន។ រថយន្តគិលានសង្គ្រោះទាំងនោះ ត្រូវបានប្រគល់ជូនដោយ សប្បុរសជនកម្ពុជា និងជប៉ុនកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលអញ្ជើញចូលរួម ដោយមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលផងដែរ។

លោកមេបញ្ជាការ បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានាកន្លងមកក៏ដូចជាពេលនេះ និងបានលើកទឹកចិត្តដល់សប្បុរសជន ដែលជាវិនិយោគិនកម្ពុជា និងជប៉ុន ឱ្យបន្តនូវកាយវិការដ៏ប្រពៃនេះ ព្រមទាំងជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពរីកចម្រើនលូតលាស់ជានិរន្តរ៍តរៀងទៅ៕

ads banner