ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅសល់រយៈពេល១៦ថ្ងៃទៀត (Video Inside)

ពលរដ្ឋដែលបានមកចុះឈ្មោះថ្មីនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២មានចំនួនជាង៤៦ម៉ឺននាក់ ដែលចំនូននេះបានកើនលើសការប៉ាន់ស្មានរបស់គជប ខណៈដែលការដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីនៅសល់រយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ។

សេចក្តីរាយការណ៍របស់គជប បានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋ ដែលបានមកចុះបញ្ជីឈ្មោះមានចំនួន ៨ពាន់៧២៤នាក់ ដែលនាំឲ្យ ចំនួនអ្នកមកចុះឈ្មោះ រយៈ៣៤ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះបានកើនដល់ជាង៤៦ម៉ឺននាក់។ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ រយៈពេល៥០ថ្ងៃ បានចាប់ផ្តើម តាំងពីថ្ងៃទី ២០ខែតុលាមក និងគ្រោង នឹងបញ្ចប់នៅថ្ងៃទី៨ខែធ្នូខាងមុខនេះ ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល៣៤ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៤៦ម៉ឺន ២ពាន់៦៧៤នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២០ម៉ឺន៨៧៣នាក់ ,អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៤ម៉ឺន៥ពាន់៧៩០នាក់ និងអ្នកដែលបានផ្ទេរទីលំ នៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៣ម៉ឺន២៥៥នាក់។

ads banner