២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើង ចំនួន៣ករណីបន្ថែមទៀត បើប្រៀបធៀបនឹងការរកឃើញឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះមានចំនួន ៧ករណី ដែលកើត ឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបានបាត់តួលេខឆ្លងមួយរយៈ ប៉ុន្តែបានកើតឡើង តិចតួចខ្លះឡើងវិញ ក្រោយសប្តាហ៍ដែលកម្ពុជាបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំំពូលពាក់ព័ន្ធ ។

កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៤ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៥ពាន់ ២៨៥នាក់ ដែលស្មើនឹង ៩៥,១៦ភាគរយ ។

ads banner