២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៣ពាន់ ៧៤៨ករណី ដែលកើនឡើងចំនួន ១០៣ករណី បើប្រៀបធៀបតួលេខឆ្លងសរុប កាលពីម្សិលមិញ ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើន ផ្តាច់គេដដែលនៅថ្ងៃនេះ ដែលមានចំនួន៧ពាន់ ២២១ករណី ស្មើនឹងប្រមាណ៥៣ភាគរយនៃតួលេខ ឆ្លងសរុបក្នុងចំណោមប្រទេសដែលរកឃើញឆ្លងនៅថ្ងៃនេះនៅអាស៊ាន។
សូមបញ្ជាក់ថានៅក្នុងអាស៊ាន មានប្រទេសចំនួន ៨ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ ប្រទេសទាំង៨ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ រួមមាន ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេស កម្ពុជា ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៦៤នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីមានមនុស្សស្លាប់ចំនួន ៥១នាក់ ដែលជាតួ លេខស្លាប់ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មាន ៣៥លាន ២៣ម៉ឺន ៣ពាន់ ៦៦១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ១៥៥នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៤៤លានករណី, និងការស្លាប់មានជាង ៦លាន ៦៣ម៉ឺន នាក់។