ក្រុមប្រណាំងរថយន្តកម្ពុជា VKH ធ្វើបានកាន់តែល្អ ទោះបីស្ថានភាពសើម រអិល និងបែប Off Road ក៏ដោយ

ភ្នំពេញ៖ ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally2022 បានបញ្ចប់ដំណាក់កាលទី៤ ក្រុមរថយន្តប្រណាំងកម្ពុជា ធ្លាក់ពីលេខ១៦ មកលេខ១៤ ក្នុងចំណោរថយន្ត៣៤គ្រឿង រីឯ Class រថយន្តសាំង នៅបន្តឈរលេខ១ដដែល ។

កីឡាករ សោម សុកុសល អ្នកបើបរ បានបញ្ជាក់ថា ស្ថានភាពផ្លូវមានការលំបាកបន្តិចនៅពេលព្រឹកដោយសារមានភ្លៀងខ្លាំងកាលពីយប់មិញ ផ្លូវសើមខ្លាំង មានភក់ រអិល មានគ្រួស គ្រលុកធំៗ វាពិបាកក្នុងការបើក និងមានវង្វេងផ្លូវបន្តិចដែរ ប៉ុន្តែយើងនៅតែធ្វើបានល្អ។ អ្នកប្រណាំងរ៉ាលីរូបនេះ បន្តថា សម្រាប់ពេលល្ងាចធ្វើបានសឹងតែ៩០% ពីព្រោះផ្លូវស្ងួតងាយស្រួលបើកបរ ប្រើល្បឿនប្រណាំងបានលឿន និងមិនសូវវង្វេងថែមទៀត។

លោក បន្ថែមថា ស្ថានភាពផ្លូវ២ដំណាក់កាលទី៤នេះ មានលក្ខណៈបែប Off Road មានគ្រលុកជ្រៅ រអិលខ្លាំង មានដីភក់ ដីល្បាប់ អញ្ចឹងរថយន្តរ៉ាលី បើបើកលឿន និងរអិលធ្លាក់ផ្លូវ មានន័យថាថ្ងៃនេះ គណកម្មការជ្រើសរើសយកផ្លូវ Rally កាត់ Off Road។

បើនិយាយរឿងម៉ាស៊ីនវិញមិនបញ្ហាខ្លាំងនោះទេ ពីព្រោះការប្រណាំងតែងតែមានបញ្ហាខ្លះៗ ទាក់ទងនិងផ្លូវវាធ្វើអោយរថយន្តប៉ះទង្គិចតិចតួច ទៅលើផ្នែកខាងក្រោម និងផ្នែកផ្សេងៗទៀត ដូចជាឡើងកម្តៅបន្តិច តែនៅអាចបន្តប្រណាំងរហូតដល់ចប់ ដោយសារយើងមាន ក្រុមជាងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ មិនអោយប៉ះពាល់ដល់ការប្រកួតទាំងមូល ជាពិសេសសុវត្តិភាពតែម្តង។ កីឡាករ សោម សុកុលស បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally 2022 មាន៩ប្រទេសចូលរួម ប្រណាំងលើចម្ងាយផ្លូវសរុប១៧០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសថៃ និងកម្ពុជា។ គិតត្រឹមថ្ងៃទី២៤ បានឈានដំណាក់កាលទី៤ នៅសល់២ដំណាក់កាលទៀត ប្រណាំងនៅខេត្តបូរីរ៉ាម មួយដំណាក់ នឹងបញ្ចប់ដំណាក់ចុងក្រោយ នៅលើទឹកអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕ ចាន់ វិចត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner