ក្រុមអ្នកបើករថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង ធ្វើកូដកម្មម្តងទៀត គំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់
សេអ៊ូល៖ ក្រុមហ៊ុនដឹកទំនិញកូរ៉េខាងត្បូងបានធ្វើកូដកម្មធំលើកទីពីររបស់ពួកគេ ក្នុងរយៈពេលតិចជាងប្រាំមួយខែ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសកម្មភាពដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដ៏សំខាន់។
សមាជិកទាំងអស់ ២៥០០០នាក់នៃសហជីព Cargo Truckers Solidarity Union បានឈប់ធ្វើការ ដែលជាផ្នែកមួយនៃការតវ៉ាដ៏យូរអង្វែងប្រឆាំងនឹងការបញ្ចប់ការធានាប្រាក់ឈ្នួលអប្បបរមា នេះបើតាមលោក Park Yeon-su តំណាងសហជីព។
ជាមួយនឹងតម្លៃប្រេងឥន្ធនៈកើនឡើង អ្នកបើកបរបាននិងកំពុងទាមទារឱ្យរដ្ឋាភិបាលធ្វើឱ្យគម្រោងប្រាក់ឈ្នួលអប្បបរមា “អត្រាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព” ជាអចិន្ត្រៃយ៍ ដោយគេដឹងថា គម្រោងនេះត្រូវបានកំណត់ថា នឹងផុតកំណត់ នៅចុងឆ្នាំ។
រដ្ឋបាលរបស់លោក Yoon Suk-yeol អភិបាលទីក្រុងសេអ៊ូល កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងបន្តកម្មវិធីរយៈពេល ៣ឆ្នាំ ប៉ុន្តែអ្នកដឹកជញ្ជូនចង់ឲ្យគម្រោងនេះ ក្លាយជាអចិន្ត្រៃយ៍។ លោក Park បានប្រាប់ AFP ថា “រដ្ឋាភិបាលកាលពីដើមឆ្នាំនេះបាននិយាយថា ពួកគេនឹងផ្តល់អាទិភាពដល់បញ្ហានេះ ប៉ុន្តែវាពិតជាមិនបានកើតឡើងទេ” ។
កូដកម្មលើកនេះបានកើតឡើង ក្រោមានកូដកម្មស្រដៀងគ្នានេះ ប្រហែលប្រាំខែមុន ដោយអ្នកដឹកទំនិញបានធ្វើសកម្មភាពរយៈពេលប្រាំបីថ្ងៃ នៅក្នុងខែមិថុនា ដោយពន្យារពេលការដឹកជញ្ជូនទំនិញនៅទូទាំងប្រទេសសេដ្ឋកិច្ចធំបំផុតទីបួន របស់អាស៊ីនេះ។
នៅពេលនោះ រដ្ឋាភិបាលបាននិយាយថា កូដកម្មនេះចំណាយប្រាក់ជាង ១.២ ពាន់លានដុល្លារក្នុងការរំខានដល់ការដឹកជញ្ជូនសម្រាប់រថយន្ត ដែក និងគីមីឥន្ធនៈ ក្នុងរយៈពេលប្រាំមួយថ្ងៃដំបូង៕ ប្រភពពី AFP , ដោយ៖ សារ៉ាត