World Cup រាត្រីនេះ មាន ៤ប្រកួត នៅជុំទី២
អត្ថបទដោយ៖
ចាន់ វិចិត្រ
ដូហា៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 បានឈានដល់ជុំទី២ មាន៤ប្រកួត។
ក្រុមវេលស៍ ប៉ះអ៉ីរ៉ង់ ប្រកួតជុំទី២ ប្រចាំពូល B នាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា)។ ១ប្រកួតទៀតក្រុមតោកំណាចអង់គ្លេស ប៉ះសហរដ្ឋអាមេរិក នាម៉ោង ២យប់រំលងអាធ្រាត្រ។
ចំណែកឯ ២ប្រកួតក្នុងពូល A ដំបូងគេវិញ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះកាតា និងសេណេហ្គាល់នាម៉ោង ៨យប់ នៅមុនពេលក្រុមជម្រើសជាតិទឹកក្រូចហូឡង់ ប៉ះអេក្វាឌ័រចាប់ផ្តើមម៉ោង ១១យប់៕ចាន់ វិចិត្រ


ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។