រុស្ស៊ីនិយាយថា មេដឹកនាំអ៊ុយក្រែនអាចបញ្ចប់ការរងទុក្ខវេទនាបាន ដោយបំពេញតាមការទាមទាររបស់រុស្ស៊ី

ម៉ូស្គូ៖ វិមានក្រឹមឡាំង ក្នុងថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆកា បានបដិសេធថា ការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន គឺសំដៅលើជនស៊ីវិល ប៉ុន្តែបាននិយាយថា ទីក្រុងកៀវអាចបញ្ចប់ការឈឺចាប់នៃប្រជាជនរបស់ខ្លួនបាន ដោយបំពេញតាមការទាមទាររបស់រុស្ស៊ី ដើម្បីដោះស្រាយជម្លោះ។

ការបាញ់ស្រោចមីស៊ីលម្តងហើយម្តងទៀតរបស់រុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានបង្ខំមនុស្សរាប់លាននាក់រស់នៅដោយគ្មានថាមពលផ្គត់ផ្គង់កម្តៅ ទឹកប្រើប្រាស់ និងអគ្គិសនីអស់ពេលជាច្រើនម៉ោង ឬច្រើនថ្ងៃ ខណៈដែលសីតុណ្ហភាពនៅខាងក្រៅធ្លាក់ចុះត្រជាក់ក្រោមសូន្យអង្សាសេ។

ថ្លែងការពារការវាយប្រហាររបស់រុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បានប្រាប់អ្នកយកព័ត៌មានថា មិនមានការធ្វើកូដកម្មលើគោលដៅសង្គមទេ ហើយក៏មិនមានទាំងអស់។ លោកថា ចំពោះគោលដៅដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយសក្ដានុពលយោធា ពួកគេទើបជាគោលដៅទទួលរងការវាយប្រហារ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបន្ថែមថា លោក ពូទីន ធ្លាប់បាននិយាយថា រុស្ស៊ីមិនមានបំណងចង់បំផ្លាញអ៊ុយក្រែន ឬប្រជាជនរបស់ពួកគេនោះទេ។ ការដឹកនាំរបស់អ៊ុយក្រែនមានឱកាសគ្រប់បែបយ៉ាង ក្នុងការធ្វើឱ្យស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ មានឱកាសគ្រប់បែបយ៉ាងដើម្បីដោះស្រាយស្ថានការណ៍ក្នុងរបៀបមួយ ដើម្បីបំពេញតាមតម្រូវការរបស់ភាគីរុស្ស៊ី ហើយប្រកាសនោះ នឹងបញ្ចប់ការឈឺចាប់ដែលអាចកើតមានក្នុងចំណោមប្រជាជនអ៊ុយក្រែន៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner