ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងស្ថិតក្នុងដំណាក់កាលហ្នឹងហ្ន៎ ភាពប្រែប្រួលយ៉ាងណាមួយមិនទាន់អាចកំណត់បាននោះទេ។ ហេតុដូច្នេះសូមរក្សាអាជីពដែលលោកអ្នកកំពុងតែអនុវត្តឲ្យនៅក្នុងកំរិតធម្មតាសិន ហើយការផ្លាស់ប្តូរការងារ បង្កើតមុខរបរ ឬការបណ្តាក់ទុនឃើញថាមិនអាចទទួលបានភាពជោគជ័យ និងរីកចម្រើនតាមក្តីរំពឹងនោះទេ។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នឲ្យមានខ្ពស់បំផុត ព្រមទាំងត្រៀមខ្លួនដើម្បីទប់ស្កាត់ហេតុការទាំងឡាយដែលអាចនឹងកើតឡើង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកការងារថ្មីទេ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ។ អ្នកគួរក្សាការងារដែលកំពុងតែអនុវត្តជាប្រចាំសិន ហើយចំណាយពេលបន្ថែមធ្វើការទៅលើវា។ លទ្ធផលវិជ្ជមាន និងភាពចម្រើនលូតលាស់នឹងកើនឡើងយ៉ាងក្នុងកំរិតខ្ពស់។ ដោយឡែក អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងទាំងឡាយណា ដែលមានលក្ខណៈគួរឲ្យសង្ស័យនោះទេ ពិសេសកុំពាក់ព័ន្ធមនុស្សដែលអ្នកទើបតែស្គាល់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចំណុចសំខាន់ជាងគេក្នុងថ្ងៃនេះ គឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសដែលលោកអ្នកអាចជួបវិបត្តិសេដ្ឋកិច្ចមានកំរិតខ្ពស់ ដូច្នេះរាសីថ្ងៃនេះណែនាំមិនឲ្យលោកអ្នកធ្វើការសម្រេចចិត្តដោយលឿនពេកនោះទេ។ ក្រៅពីនេះលោកអ្នកក៏អាចជួបនឹងបញ្ហាដែលបណ្តាលឲ្យមានភាពមិនសប្បាយរីករាយទៀតផង ពិសេសទាក់ទងនឹងការប្រកួតប្រជែងក្នុងការងារ។ ដូច្នេះសូមលោកអ្នកព្យាយាមធ្វើការតាមសមត្ថភាព ហើយមិនចាំបាច់ត្រូវបង្ខំខ្លួនឯងជ្រុលពេកនោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឳកាសដែលអាចមានបញ្ហាជាមួយមិត្តភក្តិក្នុងរង្វង់ការងារ ឬជាមួយថ្នាក់លើ។ បើយកល្អគួរកុំចូលខ្លួនទៅពាក់ព័ន្ធ ឬប៉ះពាល់រឿងរ៉ាវស្រួចស្រាវនានា ហើយបើអ្នកយកចិត្តទុកដាក់ទៅលើការងារដែលអ្នកកំពុងតែទទួលខុសត្រូវ នោះពិតជាការប្រសើរបំផុតក្នុងពេលនេះ។ ការនិយាយខ្សឹបខ្សាយ និយាយលេង ឬចំណាយពេលចោលច្រើន នឹងធ្វើឲ្យប៉ះពាល់ការងាររបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ អំណោយផលក្នុងពេលនេះ គឺលោកអ្នកមានការគិតពិចារណាឈ្លាសវៃ និងរហ័សរហួន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ស្ថិតក្នុងដំណាក់កាលនៅហ្នឹងហ្ន៎ ឬនៅចន្លោះភាពចម្រើនលូតលាស់ និងភាពបរាជ័យ ហេតុដូច្នេះលោកអ្នកមិនត្រូវមានការរុញរាចំពោះរាល់ការងារទាំងអស់។ ការជាពិតណាស់ថា ភាពអសកម្មមួយចំនួនក្នុងថ្ងៃនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍នឹងការជឿទុកចិត្តពីដៃគូការងាររបស់អ្នក ដូច្នេះសូមលោកអ្នកព្យាយាមឲ្យអស់ពីលទ្ធភាព និងធ្វើអ្វីៗឲ្យស្ថិតក្នុងកំរិតជាមធ្យមទើបជាការប្រសើរ។ ក្រៅពីនេះ សូមព្យាយាមធ្វើយ៉ាងណាកុំសម្រេចចិត្តលឿន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់រាល់អាជីពទាំងឡាយ។ ចំពោះបញ្ហាអាចកើតឡើងខ្លះៗ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ គឺភាគច្រើនលោកអ្នកអាចដោះស្រាយបានដោយងាយស្រួល និងជោគជ័យ។ ក្នុងថ្ងៃនេះលោកអ្នកត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ឬណែនាំការងាររបស់អ្នកទៅកាន់មនុស្សក្នុងក្រុមការងារ និងដៃគូអាជីវកម្ម។ ក្រៅពីនេះលោកអ្នកទទួលការពេញចិត្តពេញថ្លើមពីមិត្តភក្តិក្នុងក្រុមការងារ ហើយពួកគេពេញចិត្តនិងវិជ្ជាជីវរបស់អ្នកណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើនបំផុត ប្រយ័ត្នមានការថ្លោះធ្លោយ បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាទំនុចចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយដំណើរដំណើរការលើការកិច្ចការនោះដោយភាពជឿជាក់បំផុត។ ចំពោះរឿងរ៉ាវរបស់អ្នកដទៃ មិនត្រូវពាក់ព័ទ្ធសោះឡើយ ពីព្រោះបំណងល្អរបស់អ្នកអាចនឹងទទួលបានភាពភ័នច្រឡំខ្ពស់។ ក្រៅពីនេះ សូមព្យាយាមធ្វើការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ឬការចរចាបន្ថែម ប្រសិនបើអ្នកអាចធ្វើរឿងនេះបាន នោះអ្នកនឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន ហើយភាពចម្រើនក្នុងអាជីពរបស់អ្នកក៏នឹងកើតឡើងតាមសេចក្តីនោះដែរ។ ទន្ទឹមនឹងនោះត្រូវចេះគួរសម ជៀសវាងការរិះគន់ ឬបញ្ចេញអារម្មណ៍ដោយមិនចាំបាច់។ ការស្ថិតក្នុងភាពស្ងៀមស្ងាត់ និងផ្តល់ភាពវិជ្ជមានខ្ពស់ ច្រើនជាងការនិយាយស្តីច្រើនឥតប្រយោជន៍ក្នុងពេលនេះ។ ដោយឡែក លោកអ្នកមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចផ្លាស់ប្តូរជោគវាសនាដ៏តានតឹងរបស់អ្នក ឲ្យទៅជាប្រសើរបំផុត ប្រសិនបើអ្នកចេះធ្វើទំនាក់ទំនងល្អ ព្រមទាំងខំប្រឹងប្រឺងបន្ថែមទៀត ក្នុងនោះត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួន ភាពសាម័ញ្ញជាការល្អប្រសើរណាស់ ប៉ុន្តែលោកអ្នកត្រូវមើលស្ថានភាព។ ដោយឡែកការសម្រេចចិត្តធ្វើសកម្មភាព ត្រូវតែស្ថិតក្រោមប្រភពពត៌មានច្បាស់លាស់។ ថ្ងៃនេះអារម្មណ៍ស្រមើស្រមៃអាចកើតឡើងច្រើន ដូច្នេះសូមព្យាយាមគ្រប់គ្រងអារម្មណ៍ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងវេលានេះអ្នកត្រូវមានការប្រុងប្រយ័ត្ន និងអត់ធ្មត់បំផុត។ លោកអ្នកអាចមានការបញ្ចុះបញ្ចូលពីសហសេវិក និងក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ ក្នុងនោះវានឹងប្រសើរបំផុត ប្រសិនបើអ្នកមិនប៉ះពាល់ចំពោះបញ្ហារសើប។ ក្នុងវេលានេះ បើទោះបីជាមិនទាន់មានឳកាសឈានទៅមុខក្នុងអាជីពក៏ដោយ នៅក្នុងអនាគតដ៏ខ្លីលោកអ្នកនឹងអាចប្តូរស្ថានភាពការងារទៅតាមការពេញចិត្តរបស់អ្នក។ សូមព្យាយាមប្រើប្រាស់ ពត៌មានដែលទទួលបាន ដើម្បីផលប្រយោជន៍។ ប៉ុន្តែប្រហែលជាអ្នកត្រូវកំណត់ ការនិយាយស្តីខ្លះទើបមិនមានបញ្ហា។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយយកចិត្តទុកដាក់ និងពឹងពាក់ទៅលើគម្រោងដែលបានគូសវាស នោះអ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ក្នុងពេលនេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារចាស់ទេ នោះការផ្លាស់ប្តូរអាចធ្វើទៅបាន ព្រមទាំងអាចទទួលបានការគាំទ្រច្រើនពីបរិស្ថានថ្មី។ ភាពសំខាន់មួយក្នុងថ្ងៃនេះ គឺត្រូវជៀសវាងការងារច្រើនក្នុងពេលតែមួយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរណាស់ អ្វីៗនឹងជួបតែភាពជោគជ័យ ចំណែកឯបញ្ហាធំក៏មិនកើតឡើងចំពោះអ្នកក្នុងពេលនេះដែរ ។ ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពេលវេលាក្នុងអនុវត្តកាតព្វកិច្ច ពីព្រោះលោកអ្នកមិនសូវមានពេលគ្រប់គ្រាន់ទេ ប្រសិនបើអាចធ្វើទៅបានគួរចាប់ផ្តើមការងារសំខាន់ពីពេលព្រឹក ឬឲ្យបានរហ័សរហួន។ សូមព្យាយាមសម្រេចចិត្តលើការងារ ដោយមិនគួរវែកញែក ឬមានមតិរិះ គន់នោះទេ។
ចំណាំៈ
ឆ្នាំទាំង៣ ឆ្លូវ ម្សាញ់ ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង និងឳកាសការងារនៅក្នុងថ្ងៃ នេះមានច្រើន។ ចំពោះការចុះហត្ថលេខា និងការសម្រេចចិត្តនឹងអាចធ្វើទៅបានដោយគ្មាន កំហុស។