ភ្លៀងធ្លាក់ខ្លាំងបោកបក់លើទីក្រុងបាងកក និងខេត្តចំនួន ៤៤ នៅថ្ងៃសៅរ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា រាជធានី ខេត្តចំនួន ៤៥ រួមទាំងបាងកកនឹងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ។
ការព្យាករណ៍រយៈពេល ២៤ ម៉ោង គឺសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅដាច់ស្រយាលនៅភាគខាងជើងផ្នែកខាងក្រោម តំបន់កណ្តាល រួមទាំងទីក្រុងបាងកក ខាងកើត និងខាងត្បូង។
នាយកដ្ឋានឧតុនិយមថៃបានព្រមានប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ ជាពិសេសនៅតាមតំបន់ជើងភ្នំ ជិតផ្លូវទឹក និងតំបន់ទំនាប៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ