ក្រុមហ៊ុន Swire Coca-Cola ទិញយកក្រុមហ៊ុនកូកា-កូឡានៅកម្ពុជាជាផ្លូវការហើយ
ហុងកុង៖ ក្រុមហ៊ុន Swire Coca-Cola Limited ជាបុត្រសម្ព័ន្ធនៅក្រោមការគ្រប់គ្រងកាន់កាប់ទាំងស្រុង របស់ក្រុមហ៊ុន Swire Pacific Limited (HKSE: 00019/00087) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសអំពីការបញ្ចប់បែបបទនីតិវិធីជាស្ថាពរ ក្នុងការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធកូកា-កូឡា ដែលផលិតនិងចែកចាយនៅកម្ពុជា។ Swire Coca-Cola នឹងទទួលកាន់កាប់សិទ្ធិជាម្ចាស់ក្រុមហ៊ុន Cambodia Beverage Company Ltd. និងចាប់ផ្តើមដឹកនាំអាជីវកម្មពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ។
ការទិញយកក្រុមហ៊ុននេះ ជាការបោះជំហានដំបូងរបស់ក្រុមហ៊ុន Swire Coca-Cola ចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកអាជីវកម្មក្នុងតំបន់ថ្មីមួយទៀត។ ការបញ្ចប់ការទិញលក់ជាស្ថាពរនេះ ក៏ឆ្លុះបញ្ចាំងនូវចក្ខុវិស័យក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន Swire Coca-Cola ចូលក្នុងតំបន់ដែលពោរពេញទៅដោយភាពរីកចម្រើន និងសក្តានុពល។ ស្របពេលជាមួយគ្នានេះ បុគ្គលិកជាង ៩០០នាក់ ទទួលបានការស្វាគមន៍ចូលជាសមាជិកក្រុមការងាររបស់ក្រុមហ៊ុនSwire Coca-Cola។
លោក Patrick Healy ប្រធានក្រុមហ៊ុន Swire Coca-Cola បានមានប្រសាសន៍ថា “ការបញ្ចប់កិច្ចព្រមព្រៀងទិញលក់ជាស្ថាពរនៅកម្ពុជា គឺជាការបោះជំហានដ៏ធំដំបូងបំផុត សម្រាប់ក្រុមហ៊ុន Swire Coca-Cola ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃធ្វើការជាមួយនឹងក្រុមការងារថ្មី ហើយក៏មានក្តីរំភើបចំពោះសន្ទុះនៃភាពរីកចម្រើននៃទីផ្សារភេសជ្ជៈនៅកម្ពុជា ។
លោកស្រី Karen So អគ្គនាយកក្រុមហ៊ុន Swire Coca-Cola បានលើកឡើងថា “យើងមានភាពសោមនស្សរីករាយដែលបានទិញយកក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡានៅកម្ពុជាបានជាផ្លូវការ ៕ ដោយ៖ ទីណា