សម្តេចតេជោ ហ៊ុន សែន៖ កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនូវការដាក់បញ្ជូលក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ។ ការថ្លែងធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំនុច៣សំខាន់ ដែលទាក់ទងនឹងមោទនភាពរបស់យើង ដំបូងគឺ «ផឹកទឹកអោយនឹកប្រភពទឹក» យើងគួរតែអរគុណយ៉ាជ្រាលជ្រៅទៅដល់ដូនតាគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកអោយយើង និងក្មេងជំនាន់ក្រោយ ប្រសិនបើដូនតារបស់យើង មិនមានបន្សល់ទុកអ្វីៗអោយយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទៅជារូបិយ និងអរូបិយនោះផងដែរ នេះជាចំនុចទី១ ដែលសម្តេច ចង់បញ្ជាក់បន្ថែមលើសារលិខិតដែលបានផ្ញើរជូនជនរួមជាតិ និងទើបចេញក្នុងប្រមាណជា២ម៉ោងមុននេះ ។
ចំនុចទី២ យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុនចាប់តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ អ្នកទាំងនោះបានខិតខំងើបឈរឡើងប្រមូលទុន ពីព្រោះថាអ្វីត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុលពត គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ ដូចជា សិល្បៈ កីឡា និងផ្នែកដ៏ទៃទៀត សិតតែត្រូវការប្រមូលដើមទុនមកវិញ មួយចំនួនក៏បានរស់រានមានជីវិតដល់ពេលនេះ មួយចំនួទៀតក៏បានទទួលមរណកាលហើយ ដែលខ្ញុំសូមយកឪកាសនេះ ថ្លែងនូវការគោរពចំពោះវិញ្ញាណខ័ន ចំពោះអ្នកដែលបានស្លាប់ទៅ ហើយក៏សូមកោតសរសើរចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក ដែលបានខិតខំព្យាយាមរក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈរុញជាបណ្តើរៗ ហើយរហូតទៅដល់យើងយកក្បាច់គុនល្បុក្កតោដាក់ចូល ជាក្បាច់គុន នៃកងយោធិពលខេមរៈភូមិន្ទ ដែលជាមោទនភាពដ៏សំខាន់របស់យើង។ សម្តេចតេជោ បន្ថែមថា វត្តមានកីឡាល្បុក្កតោនូវអង្គសង្រ្កានជារៀងរាល់ឆ្នាំកាលពីមុន គឺពិតជាបានបង្ហាញអោយយើងជំរុញល្បឿន នៃការដាក់ក្បាច់គុននេះ ចូលទៅអោយមានការទទួលស្គាល់ពីអង្គការយូណេស្កូ ហើយខ្ញុំក៏សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា នៅថ្ងៃចូលឆ្នាំខ្មែរខែមេសា ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្រ្កានសារជាថ្មីម្តងទៀត សង្ឃឹមថា «កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជា និមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងអង្គរសង្រ្កាន្តនៅពេលនោះ»។
ចំនុចទី៣ សម្តេចសូមយកឪកាសនេះអរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូជជាគណកម្មការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះរហូតបានសម្រេចមុនពេលប្រជុំអាស៊ាន ខ្ញុំបានទទួលរបាយការណ៍រួចជាស្រេចហើយ អំពីការអនុម័តដោយអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ក៏ប៉ុន្តែយើងមិនអាចបំពាននិតិវិធីបានទេ ដូច្នេះយើងត្រូវរងចាំរយៈពេលប្រមាណ៣សប្តាហ៍ ហើយទើបតែ២០ម៉ោងមុននេះទេ ដែលគណកម្មការបានគោះជួងទទួលយក នូវក្បាច់គុនល្បុក្កតោរបស់យើងទៅជាបេតិកភ័ណអរូបិយរបស់មនុស្សជាតិ។
សម្តេចតេជោ បញ្ជាក់បន្ថែមថា តាំងពីឆ្នាំ២០០៨ រហូតដល់ពេលនេះ ជាងមួយទស្សវត្តកន្លះរួចមកហើយ ដែលយើងបានបញ្ចូលជាបន្តបន្ទាប់ជាបេតិកភណ្ឌសម្រាប់មនុស្សជាតិ ទាំងរូបិយ អរូបិយ ដែលខ្ញុំសូមយកឪកាសនេះថ្លែងនូវការកោតសរសើរក្រសួងវប្បធម៌ និងតួងអង្គរពាក់ព័ន្ធទាំងអស់ដែលបានខិតខំធ្វើកិច្ចដ៏ល្អសម្រាប់ប្រទេសយើង ហើយសង្ឃឹមថា យើងនិងបញ្ចូលតទៅទៀត នូវទ្រព្យសម្បត្តិដូនតារបស់យើង៕ ចាន់ វិចិត្រ