សម្តេចតេជោ ហ៊ុន សែន៖ ជំនឿ ទុកចិត្ត ជាបញ្ហា ធំ នោះគឺក្រុមហ៊ុន ទុកចិត្ត រដ្ឋាភិបាល រដ្ឋា ភិ បាលទុកចិត្ត ទៅលើ ក្រុមហ៊ុន
ភ្នំពេញ៖ ថ្ថ្លែនៅក្នុង ពិធី អបអរខួបលើក ទី១០ បូកមួយ នៃក្រុមហ៊ុនមីឌីបៀរ របស់ ជប៉ុន នៅ កម្ពុជា នៅ ព្រឹក ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ តំបន់ សេដ្ឋកិច្ច ពិសេស ភ្នំពេញ សម្ដេច អគ្គមហា សេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ថ្លែង ទៅកាន់ ក្រុមហ៊ុន និង និ យោ ជិ ក ព្រមទាំង កម្មករ នៅក្នុង រោងចក្រ មី នី បៀរ ថា បញ្ហា ធំ នៅទីនេះ ជាពាក្យ ខ្លី មួយ ម៉ាត់ គឺ « ជំនឿ ទុកចិត្ត » ។
សម្ដេច តេ ជោ បាន មានប្រសាសន៍ថា « ពិតណាស់ ការប្ដេជ្ញាចិត្ត របស់សម្ដេច បានក្លាយ ជាការ ពិត មួយ ។ រឿង ធំ នៅទីនេះ ដែល យើង ដកស្រង់ បាន គឺ នៅត្រង់ថា ពាក្យ ខ្លី មួយ ម៉ាត់ គឺ ជំនឿ ទុកចិត្ត »។។
សម្តេច បន្តថា ក្រុមហ៊ុន ទុកចិត្ត រាជរដ្ឋាភិបាល , រដ្ឋា ភិ បាកលទុកចិត្ត ទៅលើ ក្រុមហ៊ុន , កម្មករ ទុកចិត្ត ទៅលើ ក្រុមហ៊ុន លើ រាជរដ្ឋាភិបាល , រាជ រដ្ឋាភិបាល ទុកចិត្ត ទៅលើ កម្មករ និង ទៅលើ ក្រុមហ៊ុន ។ ទាំងអស់នេះ គឺជា ចំណុច ពិសេស នៃ ការរីកលូតលាស់ មិន ត្រឹមតែ មី នី បៀ ប៉ុណ្ណោះ ទេ គឺ ក្រុមហ៊ុន ជាច្រើន ទៀត ។
សម្តេច តេជោ នាយករដ្ឋមន្ត្រី បានបន្តទៀតថា « សម្ដេចធ្លាប់ និយាយ ហើយ ថា កុំ គិតថា ត្រី ធំ ឬ ត្រី តូច ត្រី ណា មក មុន គឺ ចាប់ ត្រី នោះ មុន ។ ព្រោះ កម្ពុជា ត្រូវការ វិនិយោគ លឿន »៕ ដោយ ៖ វណ្ណលុក