សម្តេចតេជោ ហ៊ុន សែន៖ កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់ អាចបន្តវិនិយោគនៅកម្ពុជា គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក៏គ្មានការអភិវឌ្ឍន៍នោះដែរ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅក្នុងពិធីអបអរខួបលើកទី១០ បូកមួយ នៃក្រុមហ៊ុនមីឌីបៀរ របស់ជប៉ុន នៅកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានាក៏មិនអាចមកវិនិយោគនៅប្រទេសយើងបានដែរ ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាពនិងសង្រ្គាមនោះទេ គឺកើតចេញពីការលើកទឹកចិត្តនានាដែលកត្តាធំបំផុតគឺសន្តិភាពនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាព បានបង្កើតឱ្យមានសិទ្ធិរស់រានមានជីវិត សិទ្ធិមនុស្ស សិទ្ធិសេរីភាព សិទ្ធិបោះឆ្នោត និងសិទ្ធិនានាផងដែរ ដូចនេះយើងត្រូវតែរួមគ្នាថែរក្សាសន្តិភាពឱ្យបាន៕ ដោយ ៖ វណ្ណលុក