អតិរេកពាណិជ្ជកម្មរបស់វៀតណាម គឺ ១០.៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២
ហាណូយ៖ ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) បានឲ្យដឹងថ្មីៗនេះថា អតិរេកពាណិជ្ជកម្មមានចំនួន ០.៧៨ ពាន់លានដុល្លារអាមេរិក នៅក្នុងខែវិច្ឆិកា ដែលបានយកតួលេខសម្រាប់ឆ្នាំនេះ អតិរេកពាណិជ្ជកម្មគឺមានរហូតដល់ ១០.៦ពាន់លានដុល្លារ ។
បើគិតពីអតិរេក ក្នុងខែវិច្ឆិកា កាលពីឆ្នាំ២០២១ គឺត្រឹម ០.៦ ពាន់លានដុល្លារ។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះ ក្នុងខែវិច្ឆិកា ៨.៤% មកនៅត្រឹម ២៩.១៨ ពាន់លានដុល្លារ ហើយតួលេខពេញមួយឆ្នាំវិញ គឺមកត្រឹម ៣៤២.២១ ពាន់លានដុល្លារ។ ការនាំចូលសរុបវិញ មានតម្លៃ ៣៣១.៦១ ពាន់លានដុល្លារ កើនឡើង ១០.១% បើធៀបនឹងឆ្នាំមុន។
អាមេរិកគឺជាទីផ្សានាំចេញដ៏ធំរបស់វៀតណាម មានជាង១០១ពាន់លានដុល្លារអាមេរិក ខណៈដែលចិនគឺជាប្រទេសនាំចូលមកវៀតណាមធំជាងគេ មានជិត ១១០ពាន់លានដុល្លារអាមេរិក។
ការនាំចេញរបស់វៀតណាម កាលពីឆ្នាំមុន មានតម្លៃ ៣៣៦.៣១ ពាន់លានដុល្លារ កើនឡើង ១៩% និងការនាំចូល ៣៣២.២៣ ពាន់លានដុល្លារ កើនឡើង ២៦.៥% ជាមួយនឹងអតិរេកពាណិជ្ជកម្ម ៤.០៨ ពាន់លានដុល្លារ។
អតិរេកពាណិជ្ជកម្មនៅវៀតណាម បានកើនឡើង ចាប់តាំងពីឆ្នាំ២០១៦ នេះបើយោងតាម GSO ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត