ប្រទេសឥណ្ឌាកំពុងជួបវិបត្តិធ្លាក់ចុះពាក់កណ្តាលនៃ GDP ក្រោយការរសាត់ពីជំងឺកូវីដ១៩
ឥណ្ឌា៖ប្រទេសឥណ្ឌាបានប្រកាសពីការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប(GDP)ប្រចាំត្រីមាសខែសីហា ដល់ ខែកក្កដា មកត្រឹម ៦.៣ ភាគរយ ដែលមានកម្រិតទាបជាងពាក់កណ្តាល បើធៀបនឹងរយៈពេលបីខែមុន ដោយសារការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីនឹងវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្សី រួមនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
លោក V Anantha Nageswaran បានប្រាប់សារព័ត៌មានប្រទេសឥណ្ឌាថា កំណើនផលិតផលក្នុងស្រុកមានសរុប ៦.៧-៧ភាគរយ បើរាប់ត្រឹមថ្ងៃទី៣១ ខែមីនា។ តាមការស្រង់មតិរបស់ រ៉យទ័រ បានបង្ហាញថា អ្នកសេដ្ឋកិច្ចចំនួន ៤៣ នាក់បង្ហាញពីការកំណត់កំណើននៅក្នុងត្រីមាសខែកញ្ញា ដែលជាឆ្នាំសម្រាប់ហិរញ្ញវត្ថុបានកើនឡើងដល់ ៦.២ភាគរយ ដែលឆ្លុះបញ្ចាំងពីការធូរស្បើយនៃជំងឺកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចបានបង្ហាញពីក្តីបារម្ភ ទៅលើការធ្លាក់ចុះនៃកំណើន GDP នៅក្នុងត្រីមាសប្រចាំខែធ្នូដោយសារអាត្រាការប្រាក់ឡើងខ្ពស់ និងការនាំចេញផលិតផលក្នុងស្រុកយឺត។
យោងតាមគេហទំព័រសារព័ត៍មាន នីកកេ អេស្យា(Nikkei Asia) បានបង្ហាញថា ធនាគារបម្រុងនៃប្រទេសឥណ្ឌាចំនួន ១៩០ កន្លែង បានតម្លើងការប្រាក់របស់ខ្លួនជាង ១.៩ ភាគរយតាំងពីខែឧសភា ក្នុងគោលបំណងរក្សាការកើនតម្លៃនៃទីផ្សាររបស់ខ្លួន។ គណៈកម្មាភិបាលរូបិយបណ្ណ និងបើកកិច្ចប្រជុំនាដើមខែធ្នូនេះដើម្បីពិភាក្សាទៅលើរឿងអតិផរណាដោយមានការកំណត់ត្រឹម ២-៦ភាគរយ សម្រាប់ដំណាក់កាលដំបូងនៅក្នុងត្រីមាសបីជាប់ៗគ្នា។
នៅក្នុងសន្នីសីទ Reuter NEXT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Nirmala Sitharaman បានលើកពីការរំពឹងទុករបស់លោកស្រីថា សេដ្ឋកិច្ចឥណ្ឌា និងរីកលូតលាស់ខ្លាំងនៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ដែលជំរុញពីការចំណាយមូលដ្ឋាន» ។ នាពេលថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបានចំណាយដើមទុនជាង ៤០ ភាគរយក្នុងត្រីមាសខែកញ្ញា ខណៈដែលរដ្ឋាភិបាលត្រូវចំណាយប្រាក់ទៅលើកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងផ្លូវដែក»។ ក្នុងចំណោមវិស័យសំខាន់ៗទាំងអស់របស់ប្រទេសឥណ្ឌាគេឃើញថា ទិន្នផលកសិកម្មបានកើនឡើង ៤.៦ ភាគរយ ខណៈដែលការផលិតបានធ្លាក់ចុះ ៤.៣ ភាគរយ ហើយវិស័យសំណង់ប្រចាំឆ្នាំកើនឡើងរហូតដល់ ៦.៦ ភាគរយ។
Madan Sabnavis ប្រធានសេដ្ឋវិទូនៅ Bank of Baroda បាននិយាយថា ៖ «សម្រាប់វិស័យផលិតកម្ម វាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យអាជីវកម្មខ្នាតតូច និងការធ្លាក់ចុះនៃប្រាក់ចំណេញដែលប៉ះពាល់ដល់តម្លៃសម្រាប់រៀបចំផលិតផលិតផលក្នុងស្រុកនេះ»៕
ដោយ៖ឡេង អារីតា
ប្រភព៖ India GDP halves in September quarter as COVID distortions fade