រាជរដ្ឋាភិបាលប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍, ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤១៨៤នាក់

(ភ្នំពេញ) ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ប្រធានកា ក បាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ប្រារព្ធ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ដោយមានអ្នកចូលរួមជាង៥០០នាក់ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ។

បន្ទាប់ពីបានស្តាប់សាររបស់សម្តេច តេ ជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹ ទ្ធបណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗ ជា ច្រើន ក្នុងការកាត់បន្ថយការរាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះ នូវវិបត្តិនៃជំងឺកូវីដ១៩។

ក្នុងនាមសម្តេចតេជោ ក្នុងពិធីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុ ណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុនសែន ប្រធានកា ក បាទក្រហមកម្ពុជា ក្នុងឋានៈ ជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិ កា ភាព ជា អ្នក ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិ ក ឆ្លើយតបមេរោគអេដស៍/ ជំងឺអេដស៍ នៅកម្ពុជាសម្តេចតែងតែដឹកនាំ និងចូលរួម ដោយ ផ្ទាល់ក្នុងការពង្រីកភាពឆ្នើម ដល់បណ្តាញកាកបាទក្រហមគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ប្រឆាំងការរើសអើង ចំពោះអ្នកផ្ទុក មេរោគអេដស៍ /ជំងឺអេដស៍ ធ្វើឱ្យប្រសិទ្ធភាព នៃការទប់ស្កាត់ ការរីករាលដាលមេរោគ អេដស៍/ ជំងឺអេដស៍ នៅកម្ពុជាកាន់តែមា នកម្រិតខ្ពស់ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិការបស់សម្ដេចអគ្គតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្គពិធីរួមមាន៖ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣០នាក់ ម្នាក់ៗថវិកា ៥ម៉ឺរៀល ,អ្នកផ្ទុកមេរោគអេដស៍ ឡើងមានចំណាប់អារម្មណ៍ចំនួន ១នាក់ថវិកា ៥០ម៉ឺនរៀល ,ឧបត្ថម្ភស.ស.យ.ក កាកបាទក្រហមចំនួន ៣០០នាក់ម្នាក់ៗថវិកា ២ម៉ឺនរៀល ,ឧបត្ថម្ភអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកម្មវិធីចំនួន ៥លានរៀលផងដែរ ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner