ការធ្វើកូដកម្មរបស់អ្នកដឹកទំនិញកូរ៉េខាងត្បូង ធ្វើឲ្យខាតបង់ការដឹកជញ្ជូនចំនួន ១,២ ពាន់លានដុល្លារ
សេអ៊ូល៖ ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយ នាថ្ងៃព្រហស្បតិ៍ទី ១ ខែធ្នូ ឆ្នាំ២០២២ថា ការធ្វើកូដកម្មដោយក្រុមហ៊ុនដឹកទំនិញរបស់កូរ៉េខាងត្បូងត្រូវបានគេប៉ាន់ប្រមាណថា បានខាតបង់អស់ ១.៦ ពាន់ពាន់លានវ៉ុន ឬប្រមាណ ១.២៣ ពាន់លានដុល្លារ ទាក់ទងនឹងវិស័យដឹកជញ្ជូន។
ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសបានពង្រីក មកដល់ថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃទីប្រាំបីនៃកូដកម្មទូទាំងប្រទេស ដោយអ្នកបើកបររថយន្តជាង ២០០០០នាក់ ខណៈដែលរដ្ឋាភិបាលបញ្ជាឱ្យពួកគេចូលធ្វើការវិញ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មស៊ីម៉ងត៍ ដែកថែប ស្វ័យប្រវត្តិ និងប្រេងចម្រាញ់បានបាត់បង់ការនាំចេញចំនួន ១.៦ ពាន់ពាន់លានវ៉ុន ក្នុងរយៈពេលប្រាំពីរថ្ងៃ ចាប់តាំងពីកូដកម្មបានចាប់ផ្តើមកាលពីសប្តាហ៍មុន។
មិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ សម្រាប់ការចរចា លើកក្រោយ។ រដ្ឋាភិបាលមិនមានឆន្ទៈក្នុងការពង្រីកប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា លើសពីបីឆ្នាំទៀតទេ ខណៈដែលសហជីពនិយាយថា វាគួរតែមានជាអចិន្ត្រៃយ៍ និងទូលំទូលាយជាងនេះ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត