រាជរដ្ឋាភិបាល បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់មេដាយប្រាក់ កីឡាជនពិការយុវជនអាស៊ី

ភ្នំពេញ៖ អត្តពលិកកីឡាជនពិការ ថុល រ៉ាដែត បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយឈ្នះមេដាយប្រាក់១គ្រឿងជូនកម្ពុជា ពីព្រឹត្តិការណ៍ប្រកួតកីឡាជនពិការយុវជន អាស៊ី នៅប្រទេសបារ៉ែន កាលពីឆ្នាំ២០២១កន្លងទៅ។ ពិធីប្រគល់ប្រាក់រង្វាន់ ក្រោមអធិតីភាពឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម យីវាសនា អគ្គលេខាគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអត្តពលិកជនពិការជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

លោក យី សុភក្រ្តា ប្រតិភូដឹកនាំ បានអោយដឹងថា ការរប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជន អាស៊ី នៅប្រទេសបារ៉ែន ឆ្នាំ២០២១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនអត្តពលិកមួយរូប ប្រតិភូមួយចូលរួម ក្នុងចំណោមអត្តពលិកមកពី៤៥ប្រទេសចូលរួម ជាលទ្ធផលអត្តពលិកជនពិការកម្ពុជា ថុល រ៉ាដែត ដណ្តើមបានមេដាយប្រាក់មួយគ្រឿង លើវិញ្ញាសារត់១៥០០ម៉ែត្រ T៤៦ ចំនែកឯ វិញ្ញាសា ២០០ម៉ែត្រ និង៤០០ម៉ែត្រ មិនទទួលបានមាដាយនោះទេ។

ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ប្រាក់រង្វាន់នេះ គឺផ្តល់ជូនតាមគោលការណ៍ ដែលបានស្នើសុំទៅចូលរួមប្រកួតច្បាស់លាស់ ពីគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំទៅរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលបានផ្តល់ថវិកាតាមគោលការណ៍កំណត់ ដែលមានចែងនៅក្នុងប្រកាស ឬតាមអនុក្រិត លេខ ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹក ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសមានសន្តិភាព មានស្ថេរភាពនយោបាយ សេដ្ឋកិច្ចរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានផ្តល់អទិភាពដល់វិស័យកីឡា ផ្តល់ប្រាក់ឧបត្ថម្ភ តាមរយៈក្រសួងអប់រំយុវជន និងកីឡា ដូចកីឡាករ កីឡាការិនីជម្រើសរើសជាតិស៊ីហ្គេម។

ឯកឧត្តម អគ្គនាយកកីឡា បញ្ជាក់បន្ថែមថា ការចូលរួមព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី សម្តេចតេជោ បានចាត់ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូ ជាមួយនឹងជោគជ័យគួរជាទីមោទន សម្រាប់ប្រទេសកម្ពុជាយើង សមិទ្ធផលនេះដោយសារកីឡាករ កីឡាការិនីយើងមានសក្តានុពល បានបង្ហាញនូវសមត្ថភាពទេពកោសល្យ ទោះបីយើងពិការរាង្គកាយ តែចិត្តមិនពិការទេ ដោយបាននាំនូវកិត្យានុភាពជូនជាតិ តាមរយៈដណ្តើមបានមេដាយជាច្រើនគ្រឿង ក្នុងនោះ មាស៧ ប្រាក់១០ និងសំរិទ្ធ១១គ្រឿង សរុប២៨គ្រឿង។

ឯកឧត្តម អ៊ុក សិទ្ធីជាតិ សមិទ្ធផល និងជោគជ័យរបស់អត្តពលិកជនពិការ អត្តពលិកមិនពិការ និងពហុកីឡដ្ឋាជាតិមរតកតេជោ ជាហេដ្ឋារចនាសម័ន្ធមហាសាល អស្ចារ្យ ខ្នាតធំ ហើយទំនើប មានតម្លៃជាង១៥០លានដុល្លា ជាជំនួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីន ជូនសម្តេចតេជោ ក៏ដូចប្រជាជនចិនជូនប្រជាជនកម្ពុជា នេះគឺជាសមិទ្ធផលកីឡាមួយ ក្នុងចំណោមសមិទ្ធផលកីឡាជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសាងសង់សម្រាប់ប្រជាជនកម្ពុជាយើង។

ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា គឺមានមោទនភាពណាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដ៏ឈ្លាសវៃប៉ិនប្រសព្វ និងជាអគ្គមគ្គុទេសឯករបស់ប្រជាជាតិកម្ពុជាទាំងមូល ហើយសូមបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ត្រៀមដណ្តើមេដាយពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner