អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែ វច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ ក៏បានធ្វើការណែនាំនូវចំណុចសំខាន់មួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គាធិការដ្ឋាន ខិតខំពង្រឹងការយកចិត្តទុកដាក់ និងសហការគ្នាអនុវត្តតួនាទីភារកិច្ចឱ្យសម្រេចបានល្អប្រសើរតាមការប្រគល់ជូនរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ