ក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំក្រុមការងារទី១០ ទាក់ទងនឹងការវាយតម្លៃភាពគំរាមកំហែងនៃបទល្មើសបរិស្ថាន នៃអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។

ពិធីនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២២ ដោយគេឃើញមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារអន្តរក្រសួងដែលរួមមានតំណាងពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានគយ អង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសម្របសម្រួល សហការពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ពីហានិភ័យនៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មដែលកើតចេញពីបទល្មើសព្រៃឈើ សត្វព្រៃ ធនធានជលផល ធនធានរ៉ែ និងការដឹកជញ្ជូនកាកសំណល់ផ្សេងៗដោយគ្មានការអនុញ្ញាត។ ផ្អែកលើការកំណត់នូវហានិភ័យទាំងនេះ ក្រុមការងារនឹងបន្តលើកជាសំណើវិធានការ និងសកម្មភាពទប់ស្កាត់ ដែលនឹងត្រូវស្នើឡើងក្នុងយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនាពេលខាងមុខ៕​ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner