រដ្ឋមន្រ្តីក្រសួងការងារ៖ រណសិរ្ស២ធ្នូ បានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងពិសេសបានជួយស្តារ កសាងសង្គមជាតិកម្ពុជា ឲ្យប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ

ភ្នំពេញ៖ រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឲ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ នេះជាករថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមអ៊ិតសំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញប្រមាណ ៦០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។

ឯកឧត្តមមានប្រសាសន៍បន្តថា ស្មារតី ២ធ្នូ ១៩៧៨ ដែលជារណសិរ្សនៃកម្លាំងមហាជនអ្នកស្នេហាជាតិគ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្សទាំងមូលអាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់ មូលនិធិសហជីព២ធ្នូ ជាការចូលរួមចំណែកសម្រាលទុក្ខលំបាកដល់សហជីពផងដែរ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner