មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយនិង Yokohama Management School based on philosophy

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានធ្វើពិធីចុះពិធីហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយនិង Yokohama Management School based on philosophy ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Mikami Mashiro ឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា។

គោលបំណងនៃការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងដោយរួមបញ្ចូលទាំងការផ្តល់ការឧបត្ថម្ភ Yokohama Management School based on philosophy ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដើម្បីប្រើប្រាស់ក្នុងការបកប្រែសៀវភៅរបស់លោក Inamori ដែលមានបំណងជើងជាភាសាជប៉ុនហៅថា អីគីកាតា “Ikikata” ឬ ជាភាសាអង់គ្លេសហៅថា “A compass to fulfillment” ពីភាសាជប៉ុនមកជាភាសាខ្មែរ និងបោះពុម្ពសៀវភៅដែលបានបកប្រែនោះនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងសមាគមពាណិជ្ជកម្ម វិនិយោគកម្ពុជា-ជប៉ុន CJBI និង Yokohama Management School based on philosophy ក្នុងគោលបំណងបង្កើតឱកាសរួមគ្នារវាងភាគីជប៉ុន និងកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori និងទស្សនវិជ្ជាអាជីវកម្មផ្អែកលើព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ ការបង្កើតឱកាសសិក្សា ការបកប្រែ និងបោះពុម្ពសៀវភៅរបស់លោក Inamori នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ធុរជននៅកម្ពុជា ក្នុងការលើកកម្ពស់ក្រមសីលធម៌អាជីវកម្ម។

គួរបញ្ជាក់ផងដែរថា លើសពីពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ កម្មវិធីនេះ ក៏មានវគ្គចែរំលេកទស្សនវិជ្ជា និងក្រមសិលធម៌អាជីវកម្ម ពីអ្នកជំនាញចំនួន៣រូប ក្នុងនោះរួមមាន ៖ ការចែករំលែកដោយលោក Hamada Soichiro តំណាង Yokohama Management School based on philosophy និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Ryochi Keiei Co.,Ltd, និងលោក Ikeda Naru អង្គភាពប្រតិបត្តិការបណ្ណាល័យ Inamori, Kyocera Corporation, និងឯកឧត្តម បណ្ឌិត ម៉ី កល្យាន ប្រធានក្រុមប្រឹក្សាភិបាល និងវិនិយោគកម្ពុជា-ជប៉ុន និងលោក អៀង សុធារ៉ា ប្រធានសមាគមពាណិ្ជកម្ម និងវិនិយោគកម្ពុជ-ជប៉ុន ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner