ថៃព្យាករណ៍ថា វិស័យទេសចរណ៍ខ្លួន នឹងធ្លាក់ចុះ ចាប់ពីត្រីមាសទី២ ឆ្នាំក្រោយ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយ កាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍ថៃទំនងជានឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច អតិផរណា វិបត្តិតម្លៃនៃការរស់នៅ និងការកើនឡើងនៃការចំណាយលើការធ្វើដំណើរ ចាប់ពីត្រីមាសទីពីរនៅឆ្នាំក្រោយ។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរ TAT បាននិយាយថា ឧស្សាហកម្មនេះក៏នឹងត្រូវបានបង្រួម ដោយសារតែការមកដល់នៃរដូវទាបនៅក្នុងខែមីនា និងការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរបន្ទាប់ពីការរាតត្បាត Covid-19 ។
លោកបានបន្តថា៖ «បញ្ហាទាំងនេះបង្កបញ្ហាប្រឈមចំពោះទីផ្សារទេសចរណ៍របស់យើង ដោយសារប្រទេសថៃត្រូវប្រកួតប្រជែងជាមួយប្រទេសដែលបានបើកឱ្យភ្ញៀវទេសចរចូលទស្សនាវិញ»៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ