សិស្ស១០នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅសាលាសាសនា ក្នុងប្រទេសអាហ្វហ្គានីស្ថាន
អត្ថបទដោយ៖
លន់ សារ៉ាត
តាលីបង់ ៖ មន្ត្រីតាលីបង់និយាយថា សិស្សយ៉ាងតិច១០នាក់បានស្លាប់ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅសាលាសាសនានៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ការផ្ទុះនេះបានកើតឡើងក្នុងខេត្ត Samangan នៅពេលអធិស្ឋានពេលរសៀល ថ្ងៃពុធ សប្តាហ៍នេះ ។ អាជ្ញាធរនិយាយថា មនុស្សជាង ២០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ពុំទាន់មានក្រុមណាបានអះអាងទទួលខុសត្រូវទេ។
ការវាយប្រហារភេរវករបានកក្រើកប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អំណាចឡើងវិញ កាលពីខែសីហា ឆ្នាំមុន។
ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីខែកញ្ញា បានសម្លាប់មនុស្ស៥៣នាក់ នៅសាលាគរុកោសល្យក្នុងក្រុងកាប៊ុល។ ក្រុម ISIS ត្រូវបានគេចោទប្រកាន់ថា បានធ្វើការវាយប្រហារនោះ៕ ប្រភពពី NHK, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ