អាកាសធាតុត្រជាក់អាចបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅប្រទេសបារាំង សប្តាហ៍ក្រោយ

ប៉ារីស៖ ក្រុមអ្នកវិភាគបាននិយាយថា អាកាសធាតុត្រជាក់អាចនាំឱ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងប្រទេសបារាំង នាថ្ងៃចន្ទ សប្តាហ៍ក្រោយ ខណៈដែលការពន្យារពេលក្នុងការចាប់ផ្តើមថាមពលអគ្គិសនីដោយនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីការងារជួសជុល បានធ្វើឱ្យការផ្គត់ផ្គង់មានតម្រូវការយឺតយ៉ាវ។

ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល ៤០ ជីហ្គាវ៉ាត់ (GW) នៅសប្តាហ៍នេះ ប៉ុន្តែការពន្យារពេលរបស់ប្រតិបត្តិករ EDF ក្នុងការចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រឡើងវិញមានន័យថា វាកើនឡើងដល់ត្រឹម ៣៥ ជីហ្គាវ៉ាត់ ដែលធ្វើឱ្យប្រទេសបារាំងពឹងផ្អែកលើការនាំចូល និងការផលិតឧស្ម័ន។

អ្នកវិភាគរបស់ទីភ្នាក់ងារ Refinitiv លោកស្រី Nathalie Gerl បាននិយាយថា ស្ថានភាពខណៈដែលភាពត្រជាក់បានចាប់នៅភាគពាយ័ព្យអឺរ៉ុប នៅចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ នឹង “កាន់តែត្រជាក់” ប៉ុន្តែសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់តម្រូវការ ជាពិសេស អ្នកប្រើប្រាស់ឧស្សាហកម្មធំៗ។

លោកស្រី Gerl បាននិយាយថា “ប្រសិនបើយើងនៅតែនៅ ៣៥ GW សប្តាហ៍ក្រោយ ថ្ងៃចន្ទ អាចមានភាពតឹងតែង យើងរំពឹងថា តម្រូវការនៅកម្រិតធម្មតាតាមរដូវប៉ុន្តែ ៣៥ GW នៃនុយក្លេអ៊ែរនឹងទាបពេក ដើម្បីបំពេញតម្រូវការខ្ពស់បំផុតនៅ ៧៣ GW” ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner