ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបសម្តែងការស្វាគមន៍ត្រៀមទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូគ្រោងនឹងបំពេញទស្សនកិច្ចក្នុងទ្វីបអឺរ៉ុប នៅមុនពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមក្នុងខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនារវាងអឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលជាច្រើននៅទីនោះ។
ខួបលើកទី៤៥នៃភាពជាដៃគូសន្ទនារវាងអឺរ៉ុប និងអាស៊ាន នឹងរៀបចំធ្វើនៅក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក នៅចំថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់ផ្តើមធ្វើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន ជាបណ្តើរចាប់ពីសប្តាហ៍នេះហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍