ភ្នាក់ងារប្រណាំងយានយន្តកម្ពុជា ប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរៀបឡើងវិញ ក្រោយផ្អែកការរៀបចំរយៈពេល៣ឆ្នាំ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ភ្នាក់ងារប្រណាំងយានយន្តកម្ពុជា ហៅកាត់ថា KARA បានប្រកាសរៀបចំឡើងវិញ ដោយកំណត់យកពីថ្ងៃទី9ដល់ថ្ងៃទី11 ខែ ធ្នូ ឆ្នាំ២០២២ ក្រោយផ្អែកសកម្មភាពអស់រយៈពេលល៣ឆ្នាំ ដោយសាតែវិបត្តិជំងឺជាសលើកូវិដ១៩។


បើយោងតាមការបញ្ជាក់ ពីសំណាក់ លោក ពៅ តិចឡេង នាយភ្នាក់ងារប្រណាំងយានយន្តកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណាំងនេះនឹងរៀបចំនៅទីលានប្រណាំងយ៉ាម៉ូតុ ស្ថិតនៅទឹកដីខេត្ត កំពង់ស្ពឺ មានកីឡាករកីឡាការិនីចូលរួមសរុបចំនួន៤៨នាក់មានកម្ពុជា និងជប៉ុន និងមេហ្គានិកមានចំនួន៤៩ ចែកចេញជា៥វិញ្ញាសា មានវិញ្ញាសាប្រណាំងកម្រិតA កម្រិតB កម្រិតCកម្រិតD និង កម្រិតអ៊ីនដូរ៉េន ដែលសរុបចម្ងាយផ្លូវប្រណាំងប្រវែង១៩០០ម៉ែត្រ មាន១៣ជ្រុង ក្នុងនោះជ្រុងស្តាំមាន៨ និងឆ្វេងមាន៥ជ្រុង ។


នាយកភ្នាក់ងារប្រណាំងយានយន្តកម្ពុជារូបនេះ អះអាងទៀតថា ការចាប់ផ្តើមឡើងវិញនៃព្រឹត្តិការណ៍ប្រណាំងដែលរៀបចំដោយទីភ្នាក់យានយន្តកម្ពុជា នឹងរៀបចំឲ្យមាន២ដងក្នុងមួយឆ្នាំ។ ទន្ទឹមជាមួយគ្នានេះ នាយកភ្នាក់ងារប្រណាំងយានយន្តខាងលើ ក៏បានអំពាវនាវឲ្យកីឡាករកីឡាការិនី និងអ្នកសារព័ត៌មានសូមជួយផ្សព្វផ្សាយបំផុសឲ្យបានទូលំទូលាយ ដើម្បីជួយបំផុសឲ្យវិស័យកីឡាយានយន្តនៅកម្ពុជារីកចំរើន។


លោកស្រី Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន Total Energie Cambodia បានគូសបញ្ជាក់ដែរថា គោលដៅចម្បងដែលក្រុមហ៊ុនមកគាំទ្រឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតុលើរាលរៀបនេះ ព្រោះក្រុមហ៊ុន Total Energie Cambodia គឺជាក្រុមហ៊ុនផលិតថាមពលចម្រុះចែកចាយនូវថាមពលទូទាំងសកលោកដូចជាប្រេងជីវសាស្រ្ត ឧស្ម័នធម្មជាតិអ៊ីដ្រូសែន ថាមពលកកើតឡើងវិញ ហើយ ក្រុមហ៊ុនបានមកបោះទុនវិនិយោគនៅកម្ពុជាលើវិស័យប្រេងឥន្ធៈមានរយៈពេល៣០មកហើយ។ដូច្នោះការចូលរួមជួយឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រណាំងមួយនេះ ក្នុងគោលបំណងរួមចំណែកបំផុសលើកស្ទួយអភិវឌ្ឍវិស័យប្រណាំងយានយន្តនៅកម្ពុជាឲ្យកាន់តែរីកចំរើន ពិសេស គឺការរួមចំណែកបំផុសការបើកបរនៅលើដងផ្លូវឲ្យគោរពច្បាប់ចរាចរណ៍។


លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា បានលើកឡើងថា ក្នុងនាមសហព័ន្ធយានយន្តកម្ពុជា ជាក្បាលម៉ាស៊ីនដឹកនាំ ដែលអនុញាតិឲ្យទីភ្នាក់ងារប្រណាំង សូមអំពាវនាវឲ្យក្រុមហ៊ុនរៀបចំការប្រណាំងសូមផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើសុវត្ថិភាពជាចម្បង និង ការគោរពវិន័យនិងលក្ខន្តិកៈក្នុងការប្រណាំងឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើរាលរៀប គ្រោងរៀបចំរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ នៅទីលានយ៉ាម៉ាតុ ស្ថិតនៅខេត្ត កំពង់ស្ពឺ។ សម្រាប់ប្រាក់រង្វាន់នៅឆ្នាំ២០២២នេះ វិញ្ញាសាកម្រិត A B C D លេខ១ ២លានរៀល លេខ២ ទទួ១លាន២សែនរៀល និងចំណាត់លេខ៣ ៨០ម៉ឺនរៀល ។ដោយ ឡែក វិញ្ញាសា អ៊ីនដូរ៉នលេខ១ ៤លានរៀល លេខ២ទទួលបាន៣លានរៀល លេខ៣ទទួលបាន២លានរៀល ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner