ម៉ាល់ឌីវស្រូបទាញភ្ញៀវទេសចរជិត ១,៥លាននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២
អត្ថបទដោយ៖
ឈឹម ទីណា
កូឡុំបូ៖ យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ម៉ាល់ឌីវ បានបង្ហាញថា ប្រទេសដីកោះមួយនេះ ទទួលបានភ្ញៀវទេសចរជិត ១,៥លាននាក់ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២។
ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ឥណ្ឌាគឺជាប្រភពទីផ្សារកំពូលសម្រាប់ប្រទេសម៉ាល់ឌីវ បន្ទាប់មកគឺប្រទេសរុស្ស៊ី និងអង់គ្លេស។ ការមកដល់របស់ភ្ញៀវទេសចរសម្រាប់ប្រទេសម៉ាល់ឌីវ បានស្ទុះឡើងវិញក្នុងឆ្នាំ២០២១ ដោយទទួលបានចំនួនសរុប ១,៣២១,៩៣២នាក់ក្នុងមួយឆ្នាំ ក្រោយជួបវិបត្តិទេសចរក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
កាលពីដើមឆ្នាំនេះ ប្រធានាធិបតីម៉ាល់ឌីវ លោក Maldivian Ibrahim Mohamed Solih បាននិយាយថា ប្រទេសរបស់លោកមានគោលបំណងស្វាគមន៍ និងស្រូបទាញភ្ញៀវទេសចររហូតដល់ ១,៦លាននាក់នៅឆ្នាំ២០២២ នេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។