យានយន្តល្មើសចំនួន ៤៦១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០២ ម្សិលមិញ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៨៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-11-19_15-30-16-1024x528.jpg)
ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៣.៦៣៦ គ្រឿង ម៉ូតូ ចំនួន ២.៨៣៥ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤៦១ គ្រឿង មាន ម៉ូតូ ចំនួន ៤១៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
![](https://asset.ams.com.kh/central/media/2022/12/IMG_5382-1024x684.jpg)
ប្រភពដដែលបានបន្តថា គិតត្រឹម រយៈពេល ២ ថ្ងៃ ( ថ្ងៃ ទី ០១-២ ខែធ្នូ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៦.៩១៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៧១៣ គ្រឿង ម៉ូតូ មាន ចំនួន ៦៣៨ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
![](https://asset.ams.com.kh/central/media/2022/12/IMG_5385.jpg)
សូមជម្រាប់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយមានមនុស្ស ស្លាប់ ចំនួន ២ នាក់ របួសធ្ងន់ ចំនួន ៧ នាក់ ( ស្រី ៣ នាក់ ) និង របួសស្រាល ចំនួន ៣ នាក់ ( ស្រី ២ នាក់ ) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៨លើក៕ ដោយ៖ ឆៃហួត និងប៊ុនធី
![](https://asset.ams.com.kh/central/media/2022/12/IMG_5386.jpg)
![](https://asset.ams.com.kh/central/media/2022/12/IMG_5387.jpg)
![](https://asset.ams.com.kh/central/media/2022/12/IMG_5388.jpg)