រាជធានីភ្នំពេញ ប្រគល់ទង់ជូនអភិបាលទីក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះវេទិកាអភិបាលក្រុងអាស៊ាន នៅឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រគល់ទង់ជូនអភិបាលក្រុង នៃប្រទេសឥណ្ឌូនេស៉ី ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃវេទិកានេះនៅឆ្នាំ២០២៣។

ការប្រគល់ទង់នេះក្រោយបញ្ចប់ដោយជោគជ័យដែលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ និងបានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមាន ខ្លឹមសារចំនួន ៦ ចំណុច៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner